ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ការមូលមតិគ្នាកសាងសមិទ្ធផលថ្មីនេះឡើង ដើម្បីទុកជាទីសក្ការៈ និងទុកជាមជ្ឈមណ្ឌលវប្បធម៌ សាសនា ប្រែក្លាយតំបន់នេះជាតំបន់ទេសចរណ៍
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ការមូលមតិគ្នាកសាងនូវសមិទ្ធផលថ្មីនេះឡើង ដើម្បីទុកជាទីសក្ការៈ និងទុកជាមជ្ឈមណ្ឌលវប្បធម៌ សាសនា ហើយប្រែក្លាយតំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះសេអាមេត្រី ដែលមានទីតាំងស្ថិតនៅភ្នំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា សមិទ្ធផលថ្មីនេះ មិនត្រឹមចាត់ទុកជាទីសក្ការៈ និងទុកជាមជ្ឈមណ្ឌលវប្បធម៌ សាសនា ប៉ុណ្ណោះទេ ក៏បានប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ ពិសេសបានចូលរួមចំណែកនៅក្នុងការលើកស្ទួយខេត្តកំពតតែម្ដង។

សូមជម្រាបផងដែរថា ព្រះសេអាមេត្រី បានចំណាយពេលសាងសង់អស់រយៈពេល១០ខែ និងចំណាយថវិកាអស់ ៩ម៉ឺន៧ពាន់ដុល្លារ ក្រោមគំនិតផ្តួចផ្ដើមកសាងដោយ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានមូលមតិគ្នាកសាងនូវសមិទ្ធផលថ្មីនេះឡើង ដើម្បីទុកជាទីសក្ការៈ និងទុកជាមជ្ឈមណ្ឌលវប្បធម៌ សាសនា។ ម្យ៉ាងទៀត ក៏បានប្រែក្លាយតំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ ពិសេសបានចូលរួមចំណែកនៅក្នុងការលើកស្ទួយខេត្តកំពត ក៏ដូចជាការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


