Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្មក់ចូលផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំង សង្ស័យពាក់ព័ន្ធច្បាប់អាជ្ញាសឹក

បានផុស

នៅ

ក្រុមទីប្រឹក្សាពិសេសមួយ នៅថ្ងៃអង្គារទី២ ខែកញ្ញានេះ បានវាយឆ្មក់ចូលផ្ទះរបស់តំណាងរាស្រ្ត Choo Kyung-ho នៃគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សប្រឆាំងដ៏ធំ ជុំវិញការចោទប្រកាន់ថា គាត់ជាប់ពាក់ព័ន្ធជាមួយច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី Yoon Suk Yeol កាលពីខែធ្នូ ឆ្នាំ២០២៤។

តំណាងរាស្រ្ត Choo Kyung-ho នៃគណបក្សអំណាចប្រជាជន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយជាតិនៅរដ្ឋសភា កាលថ្ងៃទី២១ ខែសីហា (រូបភាព៖ YONHAP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមរបស់ទីប្រឹក្សាពិសេស Cho Eun-suk បានធ្វើការឆែកឆេរ និងរឹបអូសផ្ទះរបស់តំណាងរាស្រ្ត Choo ក្នុងទីក្រុងសេអ៊ូល ជុំវិញការចោទប្រកាន់ថា មេដឹកនាំរបស់ PPP នៅពេលនោះ បានរារាំងសមាជិកសភារបស់គណបក្សគាត់ មិនឲ្យចូលរួមការបោះឆ្នោតសភា ដើម្បីលើកចេញក្រឹត្យច្បាប់អាជ្ញាសឹក។

ក្រុមការងារកំពុងពិនិត្យមើលការចោទប្រកាន់ដែលថា លោក Choo Kyung-ho បានផ្លាស់ប្តូរទីកន្លែងសម្រាប់កិច្ចប្រជុំទូទៅ បន្ទាន់នៃសមាជិកសភារបស់ PPP ជាច្រើនដងនៅយប់នៃការប្រកាសរបស់លោក Yoon នៅថ្ងៃទី ៣ ខែធ្នូ តាមសំណើរបស់អតីតប្រធានាធិបតី។

ដោយសារតែការផ្លាស់ប្តូរនេះ សមាជិកសភា PPP ជាច្រើន មិនអាចចូលរួមក្នុងការបោះឆ្នោតបាន ហើយរដ្ឋសភាបានបញ្ចប់ការអនុម័តសំណើលុបចោលក្រឹត្យរបស់លោក Yoon នៅព្រឹកបន្ទាប់ ដោយមានវត្តមានសមាជិកសភាតែ ១៨នាក់ប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភា ១០៨រូបរបស់ PPP ។

ក្រុមការងាររបស់លោក Cho ទទួលបានកំណត់ត្រាដែល Choo ហៅលោក Yoon តាមទូរស័ព្ទភ្លាមៗបន្ទាប់ពីការប្រកាសរបស់គាត់។ Choo ត្រូវបានគេរាយការណ៍ថាបានទូរស័ព្ទទៅ Hong Chul-ho ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីនៅពេលនោះ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រី Han Duck-soo មុនពេលការហៅរបស់គាត់ជាមួយ Yoon ។

ទោះបីជាបែបនេះក្ដី ភាគីរបស់លោក Choo Kyung-ho បានអះអាងថា លោកមិនបានដឹងពីផែនការរបស់លោក Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹកជាមុននោះទេ ហើយថាលោកមិនបានពិភាក្សាអំពីការរារាំងសមាជិកសភាពីការចូលរួមក្នុងការបោះឆ្នោតជាមួយអតីតប្រធានាធិបតីនោះទេ។

យ៉ាងណាក៏ដោយ ក្រុមរបស់លោក Choo Kyung-ho ត្រូវបានគេរំពឹងថា នឹងហៅទៅកាន់ តំណាងរាស្រ្តខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីសាកសួរគាត់អំពីការចោទប្រកាន់ដ៏ធំនេះផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រធានគណៈកម្មការមួយរូប លាលែងតំណែង ព្រោះចង់ពាក់ព័ន្ធនឹងអតីតជំទាវទីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម