ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ផ្តល់ការព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃចាប់ពីចុងខែកញ្ញាតទៅ
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប្រកាសឱ្យប្រជាពលរដ្ឋដែលមានជំងឺភ្នែក ទៅទទួលការពារព្យាបាល ពិនិត្យ និងពិគ្រោះយោបល់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥។ ក្រុមគ្រូពេទ្យភ្នែកនៃមន្ទីពេទ្យបង្អែកខេត្តនឹងធ្វើការវះកាត់ ជំងឺបាយភ្នែក ជំងឺកន្ទុយក្លែននិងជំងឺភ្នែកផ្សេងៗ ជូនពលប្រជាជនក្នុងខត្តនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន និងការបន្ថយការចំណាយ។ នេះបើតាមសេចក្តីជូនដំណឹង។

ទីតាំងព្យាបាល ស្ថិតនៅខាងលិចបឹងមាត់បឹងកន្សែង អាគារ D ត្រួតពិនិត្យដោយឧបករណ៍ទំនើប មានសុវត្ថិភាព ចាប់ពីចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ ០៣ ខែតុលា ឆ្នាំ ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១១ : ៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទីក្រុងបានលុង។
ជាមួយគ្នានេះ មន្ទីរពទ្យបង្អែក អំពាវនាវប្រជាពលរដ្ឋ ដែលបានអាការៈរោគដូចខាងលើ ត្រូវប្រញាប់អញ្ជើញទៅពិនិត្យនិងពិគ្រោះជំងឺភ្នែកជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ ផ្តល់ការព្យាបាល និងផ្តល់ថ្នាំបង្ការ បញ្ចៀសកុំឱ្យរីករាលដាលឈានទៅដំណាក់កាលធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ម៉ុច គឹមហុង ផ្នែកវះកាត់ភ្នែកប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានប្រសាសន៍ថា កម្មវិធីព្យាបាលនេះផ្តោតទៅលើជំងឺភ្នែកឡើងបាយ ភ្នែកកើតជំងឺកន្ទុយថ្លែន និងជំងឺភ្នែកដែលត្រូវវះកាត់ផ្សេងៗ។ លោកបានណែនាំឱ្យពលរដ្ឋមកពិគ្រោះយោបល់ និងពិនិត្យជាមុន ក្នុងករណីរកឃើញធ្ងន់ធ្ងរទើបវះកាត់។ ប៉ុន្តែបើស្ថានភាពជំងឺធម្មតា ក្រុមគ្រូពេទ្យនឹងផ្តល់ថ្នាំជូនទៅតាមស្ថានភាពជំងឺជាក់ស្តែង។ លោកបញ្ជាក់ថា៖«ការពិនិត្យព្យាបាលនេះដែរ គឺមិនកំណត់អាយុទេ ពោលឱ្យតែពលរដ្ឋមានជំងឺភ្នែករួមមាន បកបាយភ្នែក កន្ទុយថ្លែន ភ្នែកក្រហម និងជំងឺភ្នែកផ្សេងៗទៀត អាចមកទទួលការព្យាបាលឥតគិតថ្លៃ»។

ដើម្បីទទួលការព្យាបាលដោយឥតគិថ្លៃ អ្នកជំងឺត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់ការខ្វះខាតពីមេភូមិ ឬប័ណ្ណក្រីក្រជាដើម៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


