Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េ Jin Seo-yeon រងការរិះគន់ ក្រោយបង្ហោះសារកាន់ទុក្ខ មនុស្សជំនិតលោក ត្រាំ

បានផុស

នៅ

តារាសម្ដែង Jin Seo-yeon បានរងការរិះគន់យ៉ាងដំណំ បន្ទាប់ពីបានបង្ហោះសារគោរពដល់សពលោក Charlie Kirk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្រោយត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តារាសម្ដែង Jin Seo-yeon និងលោក Charlie Kirk

តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាសម្ដែងស្រីវ័យ៤២ឆ្នាំ បានបង្ហោះរូបថតរបស់មនុស្សជំនិតលោក ត្រាំ នៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃអាទិត្យជាមួយនឹងសារថា «សូមសម្រាកដោយសន្តិភាព» ។

ស្របពេលដែល លោក Kirk គឺជាសកម្មជនអភិរក្សនិយមដ៏លេចធ្លោ និងជាអ្នកគាំទ្រលោកត្រាំនាពេលកន្លងមក ត្រូវបានសម្លាប់កាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់) ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។ ការស្លាប់របស់គាត់ បានជំរុញឲ្យមានការគោរពពីតារាល្បីៗ របស់សហរដ្ឋអាមេរិករួមទាំងតារាសម្តែងហូលីវូដ Chris Pratt និង Chris Martin របស់ Coldplay ក៏ដូចជាអ្នកកម្សាន្តកូរ៉េមួយចំនួនតូច។

ប៉ុន្តែការឆ្លើយតបទៅនឹងការបង្ហោះរបស់តារាកូរ៉េរូបនេះទៅលើលោក Charlie Kirk គឺនៅឆ្ងាយពីការចូលរួមរំលែកទុក្ខជាខ្លាំង។ អ្នករិះគន់ចង្អុលបង្ហាញថា Kirk ក្នុងអំឡុងពេលពេញមួយជីវិតរបស់គាត់ បានប្រឆាំងនឹងវិធានការគ្រប់គ្រងកាំភ្លើង ហើយតែងតែនិយាយប៉ះពាល់ផ្តោតលើជនអន្តោប្រវេសន៍ និងសហគមន៍ LGBTQ ។

យ៉ាង​ក៏ដោយ តារាស្រីរូបនេះហាក់មិនខ្វល់ខ្វាយនឹងការរិះគន់ របសទស្សនិកជនម្នាក់ណាឡើយ បើទោះបីជាមនុស្សគ្រប់គ្នាបានបង្ហាញសកម្មភាពមិនពេញចិត្តដែលតារាស្រីដូចរូបនាង ចូលរួមរំលែកទុក្ខដល់មនុស្សជំនិតរបស លោក ដូណាល់ត្រាំ។

ទោះជាយ៉ាងណា មុនតារាស្រី Jin Seo-yeon នៅមុននេះបន្តិច លោក Choi Si-won សមាជិកក្រុម K-pop Super Junior បានបង្ហោះសារ «Rest in Peace Charlie Kirk» ជាមួយនឹងរូបភាពឈើឆ្កាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ ប៉ុន្តែបានលុបសារភ្លាមៗដោយមិនមានការពន្យល់ បន្ទាប់ពីមានការរិះគន់តាមអ៊ីនធឺណិត។

ក្រោយមក YouTuber មួយរូបដ៏ពេញនិយមឈ្មោះថា Haejoo ក៏ប្រឈមមុខនឹងការរិះគន់ចំពោះសកម្មភាពរបស់លោកដែលបង្ហាះរំលឹកដល់ Kirk ។ ប៉ុន្តែ លោកបានចេញការបញ្ជាក់ដ៏វែងមួយ ដើម្បីពន្យល់អ្នកគាំទ្រកុំឲ្យយល់ច្រឡំបន្តទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Park Bom បញ្ចាក់សាថ្មីថា Lee Min Ho ជាគូស្នេហ៍ ខណៈហ្វេនបារម្ភសុខភាពកាន់តែធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម