Connect with us

ព័ត៌មានអន្ដរជាតិ

មរណភាពជំនិតលោកត្រាំ ក្លាយជាវេទិកាវាយប្រហារគ្នា រវាងតារាអាមេរិក និង កូរ៉េ

បានផុស

នៅ

កាលពីថ្ងៃទី១០ ខែកញ្ញា លោក Charlie Kirk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីសប្តាហ៍មុន ពេលកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍ American Comeback នៅសាកលវិទ្យាល័យ Utah Valley ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Charlie Kirk ។ រូបថត៖ AP

ការធ្វើឃាតបានធ្វើឲ្យកក្រើកពេញសហរដ្ឋអាមេរិក ស្របពេលដែកតារាល្បីៗជាច្រើនដូចជា Jimmy Kimmel, Stephen Colbert, Russell Brand, Barack Obama, Chris Pratt, Morgan Wallen ជាដើម បាននិយាយប្រឆាំងនឹងអំពើហិង្សាផ្នែកនយោបាយ ខណៈពេលដែលពួកគេសម្តែងនូវទុក្ខសោក និងផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះយ៉ាងច្រើនអនេក។

ថ្វីដ្បិតតែយ៉ាងនេះក្ដី ការចូលរួមរំលែកទុក្ខរបស់តារាហូលីវូដប៉ុន្មានរូបនោះ បានក្លាយជារឿងមួយដែលមហាជនជាច្រើនរិះគន់យ៉ាងខ្លាំង។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានថ្កោលទោសដល់សិល្បករ ចំពោះការព្រងើយកន្តើយការស្លាប់របស់អ្នកដទៃ តែបែរជាលើកកម្ពស់អាកប្បកិរិយាឧក្រិដ្ឋកម្ម។

ភាពចម្រូងចម្រាសទាក់ទងនឹងការស្លាប់របស់ Charlie Kirk មិនបានបញ្ឈប់នៅត្រឹមសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែក៏បានរីករាលដាលដល់ប្រទេសកូរ៉េផងដែរ។ តារាល្បីៗជាច្រើនដែលបានចូលរួមរំលែកទុក្ខចំពោះបុរសដែលជំនិត លោកត្រាំ តែបែរជាក្លាយជាគោលដៅនៃការវាយប្រហារពីសំណាក់អ្នកលេងអ៊ីនធឺណិត។

យោងតាមសារព័ត៌មាន Korea JoongAng Daily មានតារាកូរ៉េជាច្រើនបានសម្រុកចូលរួមរំលែកទុក្ខដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ  នៅក្នុងនោះមានសិល្បករជួរមុខដូចជា៖ Choi Siwon ក្រុម Super Junior, តារាសម្តែង Jin Seo Yeon និងYouTuber ដ៏ល្បីល្បាញ Haejoo។

អ្នកគាំទ្រ Kpop មួយចំនួនបានបញ្ចេញមតិថា នេះមិនត្រឹមតែជាការរំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគាំទ្រសាធារណៈចំពោះលោក Kirk ក៏ដូចជាទស្សនៈនយោបាយដ៏ចម្រូងចម្រាសរបស់គាត់ផងដែរ។

យ៉ាងណាមិញ ផ្ទុយពីមតិរបសតារាល្បីទាំងនៅអាមេរិកនិងកូរ៉េ ទស្សនិកជនជាច្រើនដែលមិនពេញការចូលរួមរំលែកទុកនេះគឺដោយតែ Charlie Kirk គឺជាសកម្មជននយោបាយស្តាំនិយមអាមេរិក អ្នកនិពន្ធ និងបុគ្គលិកលក្ខណៈប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងអំឡុងពេលនៃជីវិតរបស់គាត់គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការអភិរក្សនិយម Turning Point USA (TPUSA) ក្នុងឆ្នាំ ២០១២។

លើសពីនេះទៀត លោកមានទំនោរនិយាយប្រឆាំងយ៉ាងខ្លាំងចំពោះការរំលូតកូន សិទ្ធិប្រើប្រាស់កាំភ្លើង ជំហរប្រឆាំងនឹងអ្នកប្តូរភេទ និងបានធ្វើសេចក្តីថ្លែងការណ៍ជាច្រើនដែលត្រូវបានចាត់ទុកថាមានការបែកបាក់លើយេនឌ័រ ពូជសាសន៍ និងសាសនា។ គាត់គឺជាមនុស្សដែលប្រឆាំងពេក ដែលតំណាងឲ្យទស្សនៈគេចាត់ទុកថាហួសហេតុ និងផ្ទុយទៅនឹងវឌ្ឍនភាពសង្គម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េ Jin Seo-yeon រងការរិះគន់ ក្រោយបង្ហោះសារកាន់ទុក្ខ មនុស្សជំនិតលោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម