Connect with us

ព័ត៌មានជាតិ

នាឱកាសភ្ជុំបិណ្ឌ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ដើម្បីអនាម័យសាធារណៈ

បានផុស

នៅ

ដើម្បីលើកកម្ពស់អនាម័យបរិស្ថានស្អាតតាមទីធ្លាសាធារណៈ ជាពិសេសតាមដងផ្លូវជាតិលេខ ៧៦ឱ្យមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ ស្របពេលឱ្យកាសបុណ្យភ្ជុំបិណ្ឌ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីធ្វើយុទ្ធនាសម្អាតសំរាមតាមផ្លូវជាតិ និងចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាល។ យុទ្ធនាសម្អាតផ្លូវជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាន សាខន ប្រធានការិយាល័យគាំពារបរិស្ថានស្តីទីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ម​ន្រ្តីមន្ទីរ និងមន្រ្តីពាក់ព័ន្ធ បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវ និងតំបន់មានសំរាមច្រើន។ លោកថ្លែងថា៖« យើងបានផ្សព្វផ្សាយ និងធ្វើយុទ្ធនាការសម្អាតការបោះចោលសំរាមពាសវាលពាសកាលក៏ដូចជាលើកកម្ពស់អនាម័យបរិស្ថានស្អាតតាមមូលដ្ឋានក្នុងសហគមន៍និងតាមទីធ្លាសាធារណៈពិសេសតាមដងផ្លូវជាតិលេខ៧៦ ក្រោមប្រធានបទ«ផ្លូវជាតិស្អាតគ្មានសំណល់ប្លាស្ទិក» «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា»។

លោកបានបញ្ជាក់ថា យុទ្ធនាការនេះមានការចូលរួមសហការជាមួយមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ភ្នាក់ងារល្បាតសហគមន៍ គណៈកម្មការ និងសមាជិកសហគន៍ ព្រះសង្ឃ អាជ្ញាធរស្រុកឃុំពលរដ្ឋសុបចំនួន៦៥នាក់ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។

បន្ថែមពីនេះ ដើម្បីអបអរទិវាសម្អាតពិភពលោកលើកទី៨ (8th World Cleanup Day)ក្នុងនាមមន្រ្តីជំនាញ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តមណ្ឌលគិរី មេត្តាចូលរួមថែរក្សាអនាម័យបរិស្ថាន និងចូលរួមយកចិត្តទុកដាក់ក្នុងការបោះចោលសំរាមឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពល្អ ទីក្រុងស្អាត សហគមន៍ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តបន្ថែមទៀត៕

អត្ថបទ រៀម សុខហេង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម