ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំងជំងឺអេដស៍តម្លៃ៤០ដុល្លារ នឹងដាក់លក់លើទីផ្សារនៅឆ្នាំ២០២៧
ជាដំណឹងល្អនិងក្តីសង្ឃឹមសម្រាប់ពិភពលោក ដោយក្រុមហ៊ុនឥណ្ឌាចំនួន២គឺ Dr Reddy’s Laboratories និង Hetero Labs បានចាប់ដៃគ្នាប្រកាសផែនការផលិតនិងចែកចាយវ៉ាក់សាំងជំងឺអេដស៍ Lenacapavir ដែលនឹងដាក់លក់លើទីផ្សារក្នុងតម្លៃ៤០ដុល្លារអាមេរិក នៅឆ្នាំ២០២៧។

តាមការផ្សាយរបស់ NDTV កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥, វ៉ាក់សាំងនឹងលក់ក្នុងតម្លៃនេះសម្រាប់ការប្រើប្រាស់មួយឆ្នាំ ពោលគឺចាក់៦ខែម្តង ហើយវាត្រូវបានកំណត់តម្លៃជាពិសេសសម្រាប់ប្រទេសមានចំណូលទាបនិងមធ្យមចំនួន១២០ប្រទេស ដែលកំពុងផ្ទុះជំងឺអេដស៍ខ្លាំង។
វ៉ាក់សាំង Lenacapavir ផលិតឡើងដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិក Gilead ហើយតាមពិតទៅ វាត្រូវបានដាក់លក់រួចទៅហើយ ប៉ុន្តែក្នុងតម្លៃខ្ពស់កប់ពពក ៤២ ២៥០ដុល្លារនៅប្រទេសបារាំង អាមេរិក ន័រវែស និងអូស្ត្រាលី។

នៅក្នុងការពិសោធន៍កន្លងទៅ អ្នកវិទ្យាសាស្រ្តបានរកឃើញថា វ៉ាក់សាំង Lenacapavir មានប្រសិទ្ធភាពសឹងតែ១០០% បង្ការការឆ្លងមេរោគអេដស៍ បន្ទាប់ពីសាកល្បងពិសោធន៍លើស្ត្រីជាង ៥ពាន់នាក់នៅអាហ្វ្រិកខាងត្បូង។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO), ជំងឺអេដស៍បានសម្លាប់មនុស្ស ៤៤លាននាក់ ហើយនៅតែឆ្លង ១.៣លាននាក់ជារៀងរាល់ឆ្នាំ។ យ៉ាងណាអ្នកជំនាញ រួមទាំងវេជ្ជបណ្ឌិត និងសកម្មជននានា បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងនេះអាចជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វ៉ាក់សាំងជំងឺអេដស៍តម្លៃជាង៤ម៉ឺនដុល្លារ តាមពិតអាចលក់ថោកជាងមុនដល់ ១ពាន់ដងឯណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


