កីឡា
បញ្ហារបស់ ម៉ាឡេស៊ី អាចធ្វើឱ្យ JDT បាត់កីឡាករសំខាន់ ៣ នាក់ ពេលប៉ះ ព្រះខ័នរាជស្វាយរៀង
កីឡាករសំខាន់ ៣ រូបរបស់ក្រុម Johor Darul Ta’zim អាចនឹងអវត្តមានពេលជួបក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងពាន ASEAN Club Championship Shopee Cup នាខែ ធ្នូ ខាងមុខ ដោយសារក្រុមជម្រើសជាតិ ម៉ាឡេស៊ី រងការចោទប្រកាន់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ជុំវិញការក្លែងបន្លំសញ្ជាតិ។

កាលពីថ្ងៃ សុក្រ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានពិន័យ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី និងកីឡាករចំនួន ៧ នាក់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ ដើម្បីចូលសញ្ជាតិ ដែលបានបំពានលើមាត្រា ២២ នៃក្រមវិន័យរបស់ FIFA។
FIFA បានពិន័យ សមាគមបាល់ទាត់ម៉ាឡេស៊ី ជាប្រាក់ជាង ៤៣ម៉ឺនដុល្លារអាមេរិក។ បន្ថែមលើនេះ FIFA បានពិន័យកីឡាករដែលជាប់ពាក់ព័ន្ធចំនួន ៧ នាក់ ដូចជា Gabriel Felipe Arrocha, Facundo Tomás Garcés, Rodrigo Julián Holgado, Imanol Javier Machuca, João Vitor Brandão Figueiredo, Jon Irazábal Iraurgui, និង Hector Alejandro Hevel Serrano ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ២,៥០០ ដុល្លារអាមេរិក ហើយកីឡាករទាំងអស់ក៏នឹងត្រូវពិន័យមិនឲ្យពាក់ព័ន្ធជាមួយសកម្មភាពបាល់ទាត់រយៈពេល ១២ ខែផងដែរ។

ទោះបីជាយ៉ាងណា FIFA បានទុកពេលឱ្យសមាគមបាល់ទាត់ម៉ាឡេស៊ី និងកីឡាករទាំង ៧ នាក់ មានពេល ១០ ថ្ងៃ ដើម្បីប្តឹងជំទាស់ចំពោះការសម្រេចនេះ។ សំណុំរឿងពាក់ព័ន្ធនឹងសិទ្ធិរបស់កីឡាករដើម្បីតំណាងជម្រើសជាតិម៉ាឡេស៊ីនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការបាល់ទាត់ FIFA។
ក្នុងចំណោមកីឡាករទាំង ៧ នាក់ខាងលើ គឺមានកីឡាករ ៣ នាក់ ដែលជាកីឡាកររបស់ក្រុម Johor Darul Ta’zim រួមមានកីឡាករ João Vitor Brandão Figueiredo, Jon Irazábal Iraurgui និង Hector Alexander Hevel Serrano។ ដូច្នេះ ប្រសិនបើរឿងនេះ ពិតជាដូចជាការចោទប្រកាន់របស់ FIFA ពិតមែន ហើយការប្តឹងតវ៉ារបស់សមាគមបាល់ទាត់ម៉ាឡេស៊ី និង កីឡាករ មិនបានជោគជ័យទេ នោះកីឡាករទាំង ៣ នាក់នេះ នឹងត្រូវអវត្តមាននៅពេលការប្រកួតទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងពាន Shopee Cup នាថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៥៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


