កីឡា
ពេជ្រ អាទិទេព សរសើរដៃគូយប់មិញល្អដៃខ្លាំងវាយត្រង់បានល្អហើយធ្ងន់
កូនសិស្សលោក ពេជ្រ សុផាន់ គឺកីឡាករ ពេជ្រ អាទិទេព ក្រោយបញ្ចប់ការប្រកួតសរសើរដៃគូយប់មិញថាល្អដៃខ្លាំងការវាយត្រង់របស់គេលឿន ច្បាស់ និងធ្ងន់ថែមទៀតផង។

ពេជ្រ អាទិទេព និងដៃគូ
ក្រោយបញ្ចប់ការប្រកួត ពេជ្រ អាទិទេព បានលើកឡើងថា ដៃគូដែលប្រកួតយប់មិញនៅសង្វៀនទទក កីឡាករ BENATIE YAMILE គឺវាយច្បាស់ល្អ និងធ្ងន់ថែមទៀត។ ចូលកណ្ដាប់ដៃរបស់កីឡាករអាហ្វ្រិកខាងត្បូងរូបនេះម្ដងៗគឺសឺខ្លះដែរ។
កូនសិស្សគ្រូឆ្នើមរូបនេះបន្តទៀតថា ការប្រកួតមួយនេះគឺពិបាកបន្តិចដោយសារតែភ្នែករបស់ខ្លួនត្រូវដៃគូចាក់តាំងពីដើមទឹកមកម្ល៉េះធ្វើឲ្យស្រវាំងបែកផ្សែងនាំឲ្យពិបាកមើលនៅពេលប្រកួត។

អាទិទេព ឈ្នះការប្រកួតយប់មិញ
បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កីឡាករ ពេជ្រ អាទិទេព យកឈ្នះពិន្ទុលើកីឡាករអាហ្វ្រិកខាងត្បូង BENATIE YAMILE នៅសង្វៀនទទក។ ពេជ្រ អាទិទេព ជាកីឡាករល្អ ធន់ និងកំពុងល្បីឈ្មោះលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ រូបគេជាសិស្សគុននៃក្លឹបពេជ្រសុផាន់គុនខ្មែរដែលបង្ហាត់ដោយលោក ពេជ្រ សុផាន់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


