ព័ត៌មានជាតិ
ប្រជាពលរដ្ឋកោះកុង គាំទ្រយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដែលមិនបាញ់តបតនឹង យោធាថៃ
ប្រជាពលរដ្ឋលក់ដូរ និងអ្នករត់ម៉ូតូរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានគាំទ្រចំពោះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមិនបាញ់តបតនឹងយោធាថៃ ដោយសបញ្ជាក់ថា កម្ពុជាគោរពបទឈប់បាញ់ចូលជាធរមាន។

លោក ពូន រ៉ូន ជាអ្នកលក់ទឹកអំពៅ រស់នៅភូមិ ៤ សង្កាត់ដងទង់ បានលើកឡើងថា យុទ្ធសាស្ត្ររាជរដ្ឋាភិបាលមិនបាញ់តបតនឹងយោធាថៃ ទោះបីថៃប្រឹងប្រើប្រាស់សព្វាវុធមកលើកម្ពុជាមុនក៏ដោយ ដោយនេះជាការបង្ហាញថា កម្ពុជាជាប្រទេសចាស់ទុំ ហើយគោរពច្បាប់អន្តរជាតិ ពិសេសគឺបទឈប់បាញ់ជាធរមានចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅមក។

លោកបន្តថា សព្វថ្ងៃនេះមានក្តីព្រួយបារម្ភបន្តិចបន្តួចផងដែរអំពីជម្លោះបញ្ហាព្រំដែនជាមួយថៃ ក្នុងភូមិសាស្ត្រខេត្តកោះកុងជាមួយខេត្តត្រាត ប៉ុន្តែទោះយ៉ាងណាគាត់នៅតែជឿជាក់លើយន្តការដោះស្រាយដោយសន្តិវិធី និងផ្លូវច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន។

ចំណែកលោក ទូច រស់នៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ជាអ្នករត់ម៉ូតូ ថ្លែងថា បញ្ហាព្រំដែនបានធ្វើឱ្យប៉ះពាល់ច្រើនដល់ជីវភាពរស់នៅ សេដ្ឋកិច្ច និងការអភិវឌ្ឍនានា ដូច្នេះលោកសូមជំរុញដល់អន្តរជាតិជួយដោះស្រាយបញ្ចប់វិបត្តិព្រំដែនកម្ពុជា និងថៃ ឱ្យបានឆាប់រហ័ស ចៀសវាងបន្តឱ្យនៅរ៉ាំរ៉ៃទៀត។

បើតាមលោក ទូច ករណីថៃនៅតែបន្តរំលោភបំពាន និងបាញ់មកលើកម្ពុជា ច្បាស់ជាលំបាកចំពោះការរត់ភៀសសឹកចោលផ្ទះសម្បែង រស់នៅគ្មានក្តីសុខសាន្ត បង្កវិនាសកម្មកាន់តែច្រើនឡើងៗ។ ដូច្នេះពលរដ្ឋចង់បានតែសន្តិភាព និងការអភិវឌ្ឍមួយគត់ ព្រោះខ្មែរឆ្លងកាត់សង្គ្រាមច្រើនមកហើយ ដោយមិនចង់ឱ្យអតីតកាលបន្តមករំខានសេចក្តីសុខរបស់កម្ពុជាទៀតទេ។

គិតមកទល់ម៉ោងនេះ ខេត្តកោះកុង នៅតែមានសភាពស្ងប់ស្ងាត់ល្អ មិនមានបាតុភាពអាក្រក់រឿងបញ្ហាព្រំដែនជាមួយភាគីថៃនោះទេ ពោលគឺមន្ត្រីរាជការ អាជីវករ និងសេវាករ កំពុងធ្វើការរកស៊ីធ្វើអាជីវកម្មជាធម្មតា មិនរត់ភៀសសឹកទៅណាឡើយ។ ម្យ៉ាងវិញទៀត ពួកគាត់តែងតែតាមដានព័ត៌មានជាប្រចាំអំពីសភាពការណ៍ព្រំដែនជាមួយនឹងអាជ្ញាធរ សមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយដែលទុកចិត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


