សេចក្ដីជូនដំណឹង
ផ្តល់អាហារូបករណ៍ ២០កន្លែង សិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
អាហារូបករណ៍លោក ស សុខា នឹងជ្រើសរើសសិស្សដែលមកពីតាមបណ្ដាខេត្តនានាជាពិសេសខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីទទួលបានអាហារូបករណ៍ ១០០% ចំនួន ២០ កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញព័ត៌មានវិទ្យា នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ។


ដើម្បីអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រដែលមានតម្លៃសមមូល។ ដោយឡែកសិស្សដែលមកពី ៣ ខេត្ត( ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) ផ្តល់អាទិភាពខ្ពស់សម្រាប់ការដាក់ពាក្យទទួលបានអាហារូបករណ៍។

ការដាក់ពាក្យទទួលបានអាហារូបករណ៍ ស សុខា អាចដាក់បានតាមរយៈវិធី៣ យ៉ាងគឺ ទី១ ត្រូវមកដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា, ទី២ តាមរយៈហ្វេសប៊ុកផេក អាហារូបករណ៍ ស សុខា និងទី៣ តាមរយៈប្រព័ន្ធតេឡេក្រាម ឬទំនាក់ទំនងតាមលេខ ០៩៦ ៨៦៩ ៦៦៦៥, ០១៧ ៦៨៤ ៨៨១។
សូមជម្រាបថា ការដាក់ពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ សម្រាប់លទ្ធផលនឹងត្រូវផ្សព្វផ្សាយជូនក្រោយពេលបញ្ចប់ថ្ងៃទទួលពាក្យ៕

ដោយ៖ ថារី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


