សេចក្ដីជូនដំណឹង
សង្កាត់មួយចំនួន នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីពី ៥ម៉ោង-៨ម៉ោង រយៈពេល ៤ថ្ងៃ ចាប់ពី ៨ព្រឹកនេះទៅ
សង្កាត់មួយចំនួន នៅក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីតាមពេលវេលា ចន្លោះពី ៥ម៉ោង ទៅ ៨ម៉ោង ដែលអគ្គិសនីកម្ពុជាបានកំណត់។ ការអនុវត្តការផ្គត់ផ្គង់នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ក្នុងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា រយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជា បញ្ជាក់ថា ក្នុងចំណោមខណ្ឌដែលត្រូវផ្អាកការផ្គត់ផ្គង់នោះ នៅថ្ងៃទី២៤ ខែសីហានេះ សង្កាត់ទឹកថ្លា និងសង្កាត់អូបែកក្អម ស្ថិតក្នុង ខណ្ឌសែនសុខ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក (សាខាអូរដឹម) ដែលស្ថិតក្នុងខណ្ឌកំបូល និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នឹងត្រូវផ្អាកផ្គត់ផ្គង់ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:០០ រសៀល។
ចំណែកសង្កាត់ចំនួន៨ ផ្សេងទៀត ដែលស្ថិតនៅក្នុងខណ្ឌដង្កោ និងសង្កាត់ចំនួន ២ ស្ថិតនៅក្នុងខណ្ឌកំបូល ក៏នឹងត្រូវផ្អាកផ្គត់ផ្គង់រយៈពេល៥ម៉ោង គឺពីម៉ោង ៨:០០ ព្រឹកនេះ ដល់ម៉ោង ១៣:០០ ថ្ងៃ។
នៅថ្ងៃនេះ ក៏មានឃុំមួយចំនួន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ផងដែរ។

ដោយឡែក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានតែខណ្ឌ ២ប៉ុណ្ណោះ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ គឺសង្កាត់បឹងរាំង (សាខាវត្តភ្នំ) ក្នុងខណ្ឌដូនពេញ ត្រូវផ្អាកផ្គត់ផ្គង់អគ្គសនីរយៈពេល ៥ម៉ោង ហើយសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ ត្រូវផ្អាកផ្គត់ផ្គង់អគ្គសនីរយៈពេល ៨ម៉ោង ដោយមានលម្អិតខាងក្រោមនេះ៖


បើតាមអគ្គិសនីកម្ពុជា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយហេតុនេះ អគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


