Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ស្ត្រី​ទី១​កម្ពុជា​​បន្ត​ចុះ​លើក​ទឹក​ចិត្ត​គ្រួសារ​ទាហាន​ជួរ​មុខ​​

បានផុស

នៅ

ជំទាវ​ស្ត្រី​ទី១​កម្ពុជា​ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​បន្ត​ចុះ​លើក​ទឹក​ចិត្ត​ដល់​គ្រួសារ​ទាហាន​ជួរ​មុខ​ ដោយ​បានថ្លែង​កោត​សរសើរ​ភាព​អង់អាច​ក្លាហាន​របស់​វីរៈ​កង​ទ័ព​ការពារ​ទឹកដី​ពី​សត្រូវ​ឈ្លាន​ពាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​ធ្វើ​ដំណើរ​​ទៅ​ជួប​ភរិយា​របស់​យោធិន​មួយ​រូប​ដែល​កំពុង​មាន​ផ្ទៃ​ពោះ ​រស់​នៅ​ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ ​ដោយ​បាន​នាំ​មក​នូវ​ស្បៀង​អាហារ និង​របស់​ប្រើប្រាស់​ជា​ច្រើន​ជូន​ដល់​គ្រួសារ​យោធិន និង​ផ្ដាំ​ផ្ញើ​ដល់​គ្រូពេត្យ​ជំនាញ​ឱ្យ​ពិនិត្យ​ដល់​គ្រួសារ​កង​ទ័ព​ជា​ប្រចាំ​ផងដែរ​។ លោក​ស្រី​បាន​បន្ថែម​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ពលរដ្ឋ​ និង​គ្រួសារ​វីរៈ​កង​ទ័ព​កម្ពុជា​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ ការ​ហូប​ចុក និង​សុខាភិបាល​។

លោក​ស្រី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​៖ «ទោះ​ក្នុង​កាលៈទេសៈណា គ្រប់ពេលវេលា ​គ្រប់​ទី​កន្លែង​ រាជរដ្ឋាភិបាល​ដែល​​មាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែ​បារម្ភ​គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារ​យោធិន​នៅទូទាំង​ប្រទេស​ផងដែរ»

ជា​ការ​កត់​សម្កាល់​ ភរិយា​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត តែង​តែ​បង្ហាញ​ខ្លួន​ក្នុង​កិច្ច​ការ​សង្គម​ដើម្បី​លើក​ទឹកចិត្ត​​ជំរុញ​ភាព​ក្លាហាន​របស់​ស្ត្រី និង​ក្មេង​ស្រី ក៏​ដូច​ជា​ចូល​រួម​ជានិច្ច​ជា​មួយ​រដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ផ្សេង​ៗ។ ក្នុង​ការ​វាយ​ប្រហារ​ពី​ថៃ​ជា​លើក​ទី​២​លើ​កម្ពុជា​លោកស្រី បាន​កៀង​គរ​ការចូលរួម និង​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​ទៅ​កាន់​ពលរដ្ឋ​ភៀសសឹក និង​ទាហាន​ជួរ​មុខ​កម្ពុជា​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម