វប្បធម៌ ជំនឿ
ជតារាសីឆ្នាំ២០២១នៃពស់ភ្លើង«មនុស្សកើតឆ្នាំ ១៩៧៧ »
រាសីចក្រចិនប្រើប្រតិទិនច័ន្ទគតិដែលខុសពីប្រតិទិននានា ហើយផ្អែកលើរាសីចក្រនេះ អ្នកណាក្តីកើតចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ១៩៧៧ ដល់ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ១៩៧៨ គឺជាពស់ភ្លើង ចំណែកអ្នកដែលកើតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៧ ខែកុម្ភះឆ្នាំ ១៩៧៧ គឺនាគភ្លើង(រោង)។
សញ្ញាសំណាងសម្រាប់ពស់ភ្លើងឆ្នាំ ១៩៧៧
គួរប្រើលេខសំណាង: ២, ៨, ៩ ពណ៌សំណាង: ក្រហម លឿង និងខ្មៅ។
ហោរាសាស្ដ្រឆ្នាំ ២០២០ សំរាប់ពស់ភ្លើងកើតនៅឆ្នាំ ១៩៧៧
សំណាងមិនល្អខ្លាំងក៏មិនអាក្រក់ផង ដរាបណាពួកគេធ្វើសកម្មភាពស្របតាមស្ថានភាពជាក់លាក់ ចេះអត់ធន់ នឹងអភិវឌ្ឍបានល្អលើគ្រប់វិស័យ។
ទំនាក់ទំនងស្នេហារបស់មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៧ អាចទៅដោយរលូននិងពេញចិត្តខ្លាំងនៅឆ្នាំ ២០២០។ ពួកគេមានឱកាសច្រើនក្នុងការបង្កើតទំនាក់ទំនងភេទផ្ទុយគ្នា។ ឆ្នាំនេះ សត្វពស់(ម្សាញ់១៩៧៧)ស្ថិតនៅក្នុងដំណាក់កាលស្ថេរភាពនៃការអភិវឌ្ឍអាជីព ហើយមានសម្ពាធតិចជាងនៅឆ្នាំ ២០១៩ ។ កុំជ្រៀតជ្រែកចូលកិច្ចការអ្នកដទៃជ្រុលពេក ខ្លួននឹងកាន់តែរីករាយ។
ប៉ុន្តែទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រហែលជាមិនល្អដូចអ្វីដែលរំពឹងទុកនោះទេ។ ទោះជាអាចរកលុយបានប៉ុន្តែការចំណាយក៏ខ្ពស់ដែរ។ គួរអភិរក្សគ្រប់គ្រងហិរញ្ញវត្ថុ កុំវិនិយោគត្រូវតែមើលមុនពេលលោតផ្លោះ។
ជាសំណាងល្អពួកគេកម្រមានបញ្ហាសុខភាពណាស់ពី២០២០ដល់២០២៤ គឺផ្កាយសុខភាពនៅមាំខ្លាំង។ ពួកគេតែងតែចេះថែរក្សាខ្លួនឯងបានល្អនិងរក្សាអាកប្បកិរិយាសុទិដ្ឋិនិយម។
ឆ្នាំ២០២១ ជោគជតារាសីសម្រាប់ពស់ភ្លើងកើតនៅឆ្នាំ ១៩៧៧
ការអភិវឌ្ឍអាជីពនៅឆ្នាំ ២០២១ គឺល្អជាទីបំផុត។ ទោះបីជាភារកិច្ចពស់១៩៧៧ មាននៅឆ្នាំនេះជាធម្មតា តែឆ្នាំក្រោយធ្ងន់មួយគុណនឹងបី រវល់គ្មានពេលសម្រាក តែគេជោគជ័យនិងរីករាយបំផុត។ ដរាបណាពួកគេអាចបំពេញការងារបានល្អ ពួកគេនឹងទទួលបានរង្វាន់ឆាប់ ចៅហ្វាយមានអារម្មណ៍ជឿខ្លាំងក្នុងការប្រគល់ភារកិច្ចសំខាន់ៗ ដូច្នេះមុខតំណែងនឹងត្រូវបានតម្លើងឋានៈទៅតាមនោះ។

នៅឆ្នាំ២០២១នេះដល់២០២៩ ពួកគេអាចទទួលបានស្ថានភាពសេដ្ឋកិច្ចប្រាក់ចំណូលពីការងារមានស្ថេរភាពហើយអាចនឹងទទួលបានប្រាក់រង្វាន់និងភាគលាភបន្ថែមក្នុងឆ្នាំ២០២១ ២០២២ ២០២៤ ២០២៧ ប្រយ័ត្នធ្លាក់ក្នុងឆ្នាំ២០២៩ រហូតដល់២០៣១។ ព្យាយាមកុំឱ្យអ្នកដទៃខ្ចីប្រាក់នៅឆ្នាំនេះនិងប្រុងប្រយត្នចោរឃ្មួញតាមសម្គាល់។
ជម្លោះខាងផ្លូវចិត្តកើតមានតិចតួច ជាមួយមនុស្សស្រលាញ់គ្នា ចំណែកឯមនុស្សនៅលីវមានសំណាងស្នេហាល្អអាចរៀបការនៅឆ្នាំនេះផង(២០២១ឬ២០២៤)។
ដោយផ្អែកលើសំណាងនៃពស់ភ្លើង(ជាងពស់នានាដទៃ)នៅឆ្នាំ ២០២១ ទោះបីពួកគេធ្វើអ្វីក៏ដោយពួកគេពោរពេញដោយថាមពល ។ បើរៀបការរើសយក មមែ ឆ្លូវ រកអ្នកបម្រើ យករកានិងថោះ ដៃគូរកស៊ី ម្សាញ់ ច និងមមែ កុំសេពគប់ជាមួយ វក កុរ និងខ្លា។
បុគ្គលិកលក្ខណៈនៃពស់ភ្លើងតាមក្បួនចិន ដែលកើតឆ្នាំ ១៩៧៧
ពស់ភ្លើងឆ្នាំ ១៩៧៧ជាបុគ្គលមហាវៃឆ្លាត ចេះបត់បែន សកម្មនិងមានមន្តស្នេហ៍។ ពួកគេពោរពេញទៅដោយធនធានចំណេះ និងទេពកោសល្យ។ នៅពេលមានអាសន្ន ពួកគេមានសមត្ថភាពប្រតិកម្មខ្លាំងនិងជំនាញសង្គមខ្ពស់បង្កើតឱ្យមានមិត្តភក្តិជាច្រើនជាអំណាច ពួកគេនឹងទទួលបានជំនួយពីមិត្តភក្តិជានិច្ចនៅរាល់ពេលពួកគេមានបញ្ហា។
ទោះយ៉ាងណាក៏ដោយពួកគេជាមនុស្សដែលមិនចេះអត់ធ្មត់ដូច្នេះងាយនឹងធ្វើខុស។ ពួកគេនិយាយត្រង់ពេកដែលអាចធ្វើឱ្យអ្នកដទៃឈឺចាប់។ ហើយពួកគេជាមនុស្សរឹងចចេសដូច្នេះពួកគេស្ទើរតែមិនស្តាប់យោបល់របស់អ្នកដទៃ។
អាជីពមនុស្សកើតឆ្នាំ១៩៧៧
សម្រាប់មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៧ នឹងមានឱកាសច្រើននិងមុតស្រួចនៅក្នុងវិស័យការងារដែលនឹងក្លាយជាអ្នកជំនាញក្នុងវិស័យគ្រប់យ៉ាងបាន។ ពួកគេតែងតែក្លៀវក្លានិងមុះមុត មិនចុះចាញ់ជាហេតុធ្វើឱ្យតួូនាទីជាអ្នកដឹកនាំ ជាមន្ត្រីសាធារណៈ ជាអ្នករកស៊ីសក្តិសមនឹងពួកគេបំផុត។
ឧបករណ៍ហុងស៊ុយ
មនុស្សកើតឆ្នាំពស់អគ្គីនេះ អាចដាំផ្កាអ័គីដេរបន្ថែមជតារាសី និងដាក់រូបត្បូង LaPis ឬត្បូងពណ៌ស្វាយ កំណត់បន្ថែមថាមពលវិជ្ជមានដល់ជីវិតខ្លួន។
គ្រូឯម
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


