វប្បធម៌ ជំនឿ
ដើមលុយ ហុងស៊ុយទាក់ទាញទ្រព្យ នាំលាភចូលផ្ទះនិងការិយាល័យ
ដើមលុយ ជារុក្ខជាតិមួយប្រភេទដែលជនជាតិចិន និងតៃវ៉ាន់មានជំនឿមុតមាំជាយូរលង់មកហើយថាអាចនាំនូវលាភសំណាង ទាក់ទាញទ្រព្យចូលគេហដ្ឋាន និងការិយាល័យយ៉ាងបរិបូណ៌។ បច្ចុប្បន្នប្រជាជនស្រុកយើង ក៏ពេញនិយមដាំរុក្ខជាតិនេះតាមផ្ទះ និងកន្លែងធ្វើការនានាផងដែរ ជាពិសេសអ្នកជាប់ខ្សែស្រឡាយចិន។

ដើមលុយឬភាសាអង់គ្លេស Braided Money Tree Plant ជាប្រភេទរុក្ខជាតិងាយដាំ ងាយថែទាំ និងងាយលូតលាស់។ តាមជំនឿហុងស៊ុយ កាលណាដើមនេះដុះលូតលាស់កាន់តែល្អ ការរកស៊ី រួមទាំងអាជីព នឹងកាន់តែកាក់កបដាក់ចុះដុះឡើង ដូចទៅនឹងដើមរបស់វាអ៊ីចឹង។ ភាគច្រើនគេតែងតែដាំវានៅមាត់ទ្វារចូលនៃអគារ ឬមុខគេហដ្ឋាន។

ដើមលុយជាប្រភេទរុក្ខជាតិដែលគេជឿថា នាំមកនូវភាពរុងរឿង នាំយកលុយកាក់ចូលគ្រួសារ និងលាភសំណាងល្អនៅក្នុងជីវិត។ រុក្ខជាតិមួយប្រភេទនេះជាអំណោយពិសេសសម្រាប់អ្នកធ្វើមុខជំនួញថ្មី គេហដ្ឋានថ្មី ការិយាល័យថ្មី និងសម្រាប់លើកហុងស៊ុយនៅក្នុងផ្ទះ ដើម្បីទាក់ទាញប្រាក់ឱ្យចូលហូរហៀ។

ត្រណម៖ ត្រូវថែទាំធ្វើយ៉ាងណាកុំឱ្យរលួយឫស ដាក់នៅទីតាំងណាដែលមានពន្លឺព្រះអាទិត្យជះចំ និងស្រោចទឹកឱ្យទៀងទាត់ ដើម្បីឱ្យវាលូតលាស់បានល្អ ។ បើសិនការលូតលាស់ស្លឹកមិនបានល្អ វាជាប្រផ្នូលនៃដំណឹងអាក្រក់ និងបាត់បង់លាភសំណាង។
អ្នកគួរដាក់ដើមលុយនៅចំទិសអាគ្នេយ៍ (ខាងត្បូងឈៀងកើត) ឬទិសខាងកើតក្នុងផ្ទះ ហើយហាមដាច់ខាតដាក់ក្នុងឬក្បែរបន្ទប់ទឹកឬបង្គន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Culture Guru
ចុចអាន៖ មិនចង់នាំគ្រោះចូលផ្ទះ ហាមដាំប្រទាលពស់ក្រាយនៅកន្លែង២នេះដាច់ខាត
ចុចអាន៖ ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


