វប្បធម៌ ជំនឿ
អ្នកកើតឆ្នាំ ១៩៨៦ ជា«ខ្លាអគ្គី» នឹងអាចទទួលបានរង្វាន់ធំក្នុងឆ្នាំ២០២១
យោងទៅតាមការជឿលើធាតុទាំង ៥ របស់ចិន ខាលណាកើតឆ្នាំ ១៩៨៦ ដែលថ្ងៃកើតចាប់ផ្តើមពីថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ១៩៨៦ ដល់ថ្ងៃទី ២៨ ខែមករាឆ្នាំ ១៩៨៧ ក្នុងក្បួនចិនគឺជាខ្លាអគ្គី មានពណ៌សំណាង: ពណ៌បៃតង ពណ៌លឿងនិងមាស លេខសំណាងបី និង៩។

ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់ខ្លាភ្លើងកើតនៅឆ្នាំ ១៩៨៦
មនុស្សកើតឆ្នាំខ្លាកើតឆ្នាំ ១៩៨៦ សំណាងល្អពីកំណើតក្នុងអាជីពនិងការសិក្សា មានទេពកោសល្យរពេញលេញហើយប្រាក់ខែរបស់ពួកគេនឹងត្រូវបានដំឡើងក្នុងឆ្នាំនេះ។ ពួកគេមានលទ្ធភាពខ្ពស់ដើម្បីទទួលបានជោគជ័យប្រសិនបើពួកគេខិតខំនិងចេះបង្ហាញការដឹងគុណចំពោះអ្នកដែលបានជួយពួកគេ។
ចំណែកឯខ្លាអគ្គីណាដែលជាអ្នកជំនួញវិញនឹងឈានដល់កម្រិតថ្មីមួយទៀតនៅឆ្នាំ ២០២០ឱ្យមានលទ្ធភាពពង្រីកអាជីវកម្មបានល្អដែរ។
ឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់របស់មនុស្សអាយុ ៣៤ ឆ្នាំ ព្រោះក្នុងជីវិតស្នេហារបស់ពួកគេ នៅពាក់កណ្តាលឆ្នាំដំបូងទោះឃើញមានបញ្ហាក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ក៏ចាប់ពីពាក់កណ្តាលឆ្នាំឡើងគ្រប់យ៉ាងរលូនវិញ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ខ្លាអគ្គីកើតនៅឆ្នាំ ១៩៨៦
ផ្កាយទ្រព្យសម្បត្តិនៃមនុស្សឆ្នាំខាលកើតនៅឆ្នាំ ១៩៨៦ មិនអាក្រក់ទេ។ ដរាបណាពួកគេបំពេញការងារដោយខ្លួនឯងបានល្អពួកគេអាចទទួលបានរង្វាន់ ជាពិសេសបើប្រឡូកក្នុងវិស័យលក់នឹងទទួលបានលទ្ធផលលេចធ្លោហើយនិងប្រាក់រង្វាន់ធំ ទោះយ៉ាងណាក្តី ឆ្នាំ ២០២១ មិនមែនជាឆ្នាំល្អក្នុងការវិនិយោគទេ។
មនុស្សដែលមានសញ្ញាចក្រ ជាខ្លាអគ្គីនៃឆ្នាំចិនគឺល្អក្នុងការទំនាក់ទំនង ងាយបង្កើតកិច្ចសហការជាមួយមិត្តរួមការងារនៅឆ្នាំ ២០២១ ។ ទោះជាយ៉ាងណាក៏ដោយកុំអួតអាងពេក ព្រោះនេះមិនអំណោយផលដល់ការធ្វើឱ្យប្រសើរឡើងរវាងទំនាក់ទំនងបុគ្គលទេ។
ក្តីស្រឡាញ់និងទំនាក់ទំនងមានភាពល្អប្រសើរពិសេសជាមួយដៃគូនឹងធូរស្រាលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរអាចអត់ធ្មត់និងយល់ចិត្តគ្នា។ ខ្លាអគ្គីនៅលីវ នឹងមានឱកាសស្គាល់មនុស្សដែលត្រឹមត្រូវនិងមានទំនាក់ទំនងស្នេហាផ្អែមល្ហែម។
យោងតាមការព្យាករណ៍អំពីសំណាងអាក្រក់ចំពោះសុខភាពនៅឆ្នាំ ២០២១ ពួកគេគួរតែព្យាយាមទៅកន្លែងរាបស្មើនិងមានសុវត្ថិភាព ហើយចៀសវាងធ្វើកីឡាដែលគ្រោះថ្នាក់។
បុគ្គលិកលក្ខណៈពេញមួយជីវិតនៃខ្លាអគ្គី
មនុស្សនេះឆ្លាតវៃរហ័សរហួននិងពូកែអាន ស្តាប់ ចូលចិត្តសកម្មភាពក្រៅសាលាដូច្នេះពួកគេត្រូវបានគ្រូស្រឡាញ់តាំងពីតូចមក។ ពួកគេស្មោះត្រង់និងមានទេពកោសល្យតែងតែធ្វើអ្វីៗតាមរក្សាស្រដីដែលពួកគេបាននិយាយសន្យា។
ប៉ុន្តែពួកគេមានមហិច្ឆិតានិងមានមោទនភាពហើយចង់ទទួលបានការកោតសរសើរពីអ្នកដទៃ។ ពួកគេងាយចាញ់បោកមនុស្សអាក្រក់។
អាជីព
តាំងពីយុវវ័យមក ស្ថានភាពអាជីពរបស់ខ្លាអគ្គីកើនឡើងជាលំដាប់។ ពួកគេធ្វើការខ្លាំងរាល់ថ្ងៃហើយអាចប្រមូលបទពិសោធន៍ច្រើនតាំងពីក្មេង។ អាជីពរបស់ពួកគេនឹងកាន់តែប្រសើរឡើងៗនៅក្នុងវ័យកណ្តាល។ ពួកគេអាចទទួលបានការកោតសរសើរពីអ្នកមើលការខុសត្រូវ បានការតំឡើងឋានៈយ៉ាងឆាប់រហ័សហើយវាក៏ងាយស្រួលសម្រាប់ពួកគេដើម្បីក្លាយជាអ្នកគ្រប់គ្រងនិងទទួលបានកេរ្តិ៍ឈ្មោះល្អនៅក្នុងការងារ។

ទ្រព្យសម្បត្តិ
សំណាងពួកគេឆ្លាតហើយអាចចាប់យកឱកាសអាជីវកម្មបានយ៉ាងងាយស្រួលនិងទទួលបានប្រាក់ចំណូលច្រើន។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែប្រុងប្រយ័ត្នកុំទុកចិត្តអ្នកដទៃស្រួលៗពេក។ បើមិនដូច្នោះទេអាចនឹងបាត់បង់ប្រាក់ដ៏ច្រើន។
ស្នេហានិងទំនាក់ទំនង
សំណាងស្នេហារបស់ពួកគេមិនរលូនទេ។ នៅវ័យក្មេងពួកគេអាចជួបមនុស្សខុស ហើយត្រូវបានគេបោកប្រាស់ឈឺចាប់។ គួរតែរៀនចេះកែប្រែអារម្មណ៍ ខិតខំធ្វើការនិងអូសទាញជីវិតឱ្យត្រូវតាមគន្លងត្រឹមត្រូវបន្ទាប់មកអាចនឹងជួបមនុស្សដែលល្អ។ ដោយសារតែចរិតស្មោះត្រង់របស់ពួកគេ ពួកគេធ្វើឱ្យដៃគូសប្បាយចិត្តជានិច្ចដោយ ចំណាយពេលច្រើនជាមួយហើយបង្កើតការភ្ញាក់ផ្អើលនិងបញ្ចេញមនោសញ្ចេតនារហូតដល់ពេលទំនាក់ទំនងរវាងប្ដីនិងប្រពន្ធកាន់តែប្រសើរឡើង។
សុខភាព
មនុស្សដែលកើតនៅឆ្នាំ ១៩៨៦ គួរតែយកចិត្តទុកដាក់ខ្លាំងចំពោះស្ថានភាពកាយសម្បទារបស់ពួកគេ។ ដោយសារតែទម្លាប់រស់នៅមិនល្អរាងកាយរបស់ពួកគេអាចស្ថិតនៅក្នុងសម្ពាធឬមានជំងឺមកពីក្មេងៗ៕
គ្រូ ឯម
ចុចអាន៖ ម្សាញ់ឆ្នាំ១៩៨៩ជា «ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែខ្លាំង
ចុចអាន៖ ឆ្លូវកើតឆ្នាំ ១៩៩៧ ជា «គោអគ្គី» ក្នុងធាតុទាំង៥តាមក្បួនចិនសែ
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


