វប្បធម៌ ជំនឿ
មនុស្សប្រុសកើតឆ្នាំទាំង៣ រាសីមិនល្អ ក្នុងឆ្នាំខាល តាមក្បួនហោរាខ្មែរ
តាមក្បួនហោរាស្ត្រខ្មែរ ក្នុងឆ្នាំនីមួយៗមានបែកចែករាសីខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ពោលថ្វីបើមនុស្សប្រុសស្រីកើតឆ្នាំសត្វដូចគ្នាក្ដី ប៉ុន្តែមិនមែនមានរាសីប្រចាំឆ្នាំមិនដូចគ្នាទេ។ ជួនអាចមានរាសីប្រចាំឆ្នាំ ល្អ ឬ មិនល្អ ទាំងប្រុសទាំងស្រី ជួនកាលមនុស្សប្រុសមានរាសីល្អ តែមនុស្សស្រីមានរាសីមិនល្អ ឬរាសីផ្ទុយទៅវិញ។ តទៅនេះ “កម្ពុជាថ្មី” សូមបង្ហាញជូន រាសីមនុស្សប្រុសកើតក្នុងឆ្នាំ៣ ដែលមានរាសីមិនល្អ ប្រចាំឆ្នាំខាល តាមក្បួនហោរាសាស្ត្រខ្មែរ។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនាយជោគជតារាសី ប្រចាំឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងគ្រិស្ដសករាជ ២០២២នេះ មនុស្សបុរសកើតឆ្នាំ៣ ដែលមានជោគជតារាសីមិនល្អ មានដូចជា៖

មនុស្សប្រុសកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក ទំនាយថា ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង។ តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ។ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសំបែង ជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។

មនុស្សប្រុសកើតឆ្នាំខាល ពង្សយក្សស្រី ធាតុឈើ ទំនាយថា ក្នុងឆ្នាំខាលនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងជម្លោះការប្ដឹងប្រកាន់គ្នាឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ជាទីបំផុត អ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ។

មនុស្សប្រុសកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស ទំនាយថា ឆ្នាំខាលនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការណ៍នេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីខឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះឆ្គាំឆ្គងមិនគាប់ឱ្យអ្នកមានសេចក្ដីហ្មងមួររឿយៗ។ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្ដិនឹងកើតក្ដីរង្គៀសឫស្យាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក។ ហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេច ស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិ ឈឺថ្កាត់មិនខានឡើយ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមសា ឆ្នាំ ២០២២ នៅវេលាម៉ោង ១០:០០ នាទី៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


