វប្បធម៌ ជំនឿ
នេះមូលហេតុពិត ជប៉ុន មានជំនឿខ្លាំង មិនបែរក្បាលដំណេក ទៅទិសខាងជើងដាច់ខាត
តើអ្នកដឹងទេថា ជប៉ុនជាប្រទេសដែលជឿនលឿនខ្លាំង ទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗ ហើយក៏ជាប់ចំណាត់ថ្នាក់កំពូលមួយរបស់ពិភពលោក ដោយមានអបិយជំនឿប្លែកៗជាងគេ។
ទន្ទឹមនោះ ជំនឿមួយដែលបានបន្សល់ទុកតាំងពីបុរាណមកគឺ កុំបែរក្បាលដំណេកឬដាក់អ្វីមួយទៅទិសខាងជើង អ៊ីចឹងតើអ្វីទៅជាមូលហេតុនៃជំនឿនេះ? ថ្ងៃនេះ គ្រូ ណុប នឹងបង្ហាញជូនពីមូលហេតុពិត ថាយ៉ាងម៉េចខ្លះ បានជាប្រជាជនសាសន៍នេះ មានបម្រាមខ្លាំង។
ហេតុអ្វីបានជាគេហាមមិនឲ្យបែរក្បាលដំណេកទៅទិសខាងជើង?
តាមពិតទៅ ជំនឿអំពីការមិនបែរក្បាលទៅទិសខាងជើង មានហេតុផលផ្សេងៗគ្នា។ ប៉ុន្តែហេតុផលដែលប្រជាជនជប៉ុនជឿជាក់បំផុតគឺ ព្រោះដោយសារតែក្នុងវេលាសោយទិវង្គតរបស់ព្រះសម្មាសម្ពុទ្ធ នៅព្រៃសាល ក្នុងក្រុង Kusinara ទ្រង់បានផ្អៀងព្រះកាយទៅខាងស្តាំដៃ ហើយបែរមុខទៅទិសខាងលិច និងបែរព្រះកេសទៅទិសខាងជើង។
ចំណែកមនុស្សស្លាប់ ក្បាលត្រូវតែបែរមុខទៅទិសខាងជើងដូចព្រះពុទ្ធ ប៉ុន្តែការរៀបចំបន្ទប់គេង ដោយបែរមុខគ្រែទៅខាងជើង ដូចរំលឹកប្រជាជនជប៉ុនអំពីការស្លាប់ឬដាក់កំណត់ឲ្យខ្លួនឯងស្លាប់ដូច្នោះដែរ។ ជាពិសេស វាបានក្លាយជារឿងអាក្រក់ខ្លាំងនិងអាចមានគ្រោះ សម្រាប់ប្រជាជនក្នុងប្រទេសមួយនេះ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធទ្រង់មិនដែលមានព្រះបន្ទូលថា ការបែរក្បាលទៅទិសខាងជើង នឹងនាំឲ្យមានគ្រោះអាក្រក់អ្វីឡើយ។
ដោយឡែកនៅឥណ្ឌាឯណោះ គេមានទំនៀមទម្លាប់បែរព្រះភក្ត្រព្រះពុទ្ធទៅទិសនៃស្រុកកំណើតទ្រង់វិញ នោះគឺ ក្រុង Kapilavastu ជាទីកំណើតរបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់គង់នៅទិសខាងជើង ទើបបែរព្រះកេសទៅទិសខាងជើង ក្នុងវេលាដែលទ្រង់សោយទិវង្គតទៅទិសខាងជើង ។ គេក៏មានជំនឿផងដែរថា ការបង្វែរក្បាលអ្នកស្លាប់ទៅទិសខាងជើង នឹងអនុញ្ញាតឲ្យព្រលឹងនៃអ្នកស្លាប់ធ្វើដំណើរទៅកាន់ឋានសុគតិភព ដែលជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅ។
ចំណែកក្នុងន័យវិទ្យាសាស្ត្រ គេនិយាយថា បែរមុខទៅទិសខាងជើង ដែលជាប៉ូលខាងជើងនៃដែនម៉ាញេទិចរបស់ផែនដី ត្រូវបានគេនិយាយថា ធ្វើឲ្យប្រសើរឡើងនូវចរន្តឈាមរបស់រាងកាយ ជួយឲ្យរាងកាយងើបឡើងវិញ ពីភាពអស់កម្លាំង វាក៏ជួយឲ្យភ្ញាក់ពីគេងដោយភាពស្រស់ស្រាយផងដែរ។
ក្រោយអានអត្ថបទរួច តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះជំនឿនែការមិនបែរក្បាលគ្រែទៅទិសខាងជើង របស់ជនជាតិជប៉ុន?
គ្រូ ណុប
ចុចអាន៖ទម្លាប់ចាយលុយអស់ៗគ្មានសល់ តាមជំនឿ អាចមកពីកម្មផលចាស់ៗពីអតីតជាតិ
ចុចអាន៖ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


