Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញ “ប្រាក់” ជាប្រផ្នូលដ៏រីករាយ

បានផុស

នៅ

សុបិន​ឃើញប្រាក់ ​​ជា​សុបិនគួរជាទីរីករាយ ពេល​ភ្ញាក់​ពីដំណេកឡើង ព្រោះ​វាជាប្រផ្នូលនៃលាភសំណាងចូលមកផ្ទួនៗទាំងក្នុងជីវិតផ្ទាល់ខ្លួន និងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​រើសបានដុំប្រាក់ ឬគ្រឿងអលង្ការធ្វើពីប្រាក់

ក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានការ​​គាំទ្រ​ពីមនុស្សជុំវិញ មិនថាធ្វើអ្វីក៏ដោយ ពាក្យថាជោគជ័យនឹងមិនទៅណាឆ្ងាយពីអ្នកឡើយ។

សុបិនឃើញបានទទួលអំណោយជាដុំប្រាក់

ទស្សន៍ទាយ​ថា គ្រប់ភារកិច្ច​នឹង​រលូន​ គ្មាន​ឧបសគ្គរាំងស្ទះនោះទេ។ មិនតែប៉ុណ្ណោះ ក្នុងជិវិតពិត ​អ្នក​នឹងទទួលបានអំណោយពីចាស់ទុំ ​ឬទទួល​បាន​លាភ​សំណាង​ក្នុង​រឿង​លុយកាក់។

សុបិនបានពាក់គ្រឿងអលង្ការច្នៃពីប្រាក់

ប្រសិន​អ្នក​ជា​ស្ត្រី​មាន​ផ្ទៃពោះ សុបិននេះ មានន័យថា អ្នក​នឹង​បាន​កូនស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​។ ចំណែក​ការ​ងារ​ និង​ហិរញ្ញវត្ថុ​វិញ​នឹង​មាន​ភាព​រីក​ចម្រើន កាក់កបប្រសើរណាស់៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញ “មាស” មិនមែនជាប្រផ្នូលល្អទាំងអស់ទេ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម