វប្បធម៌ ជំនឿ
សុបិនឃើញ “ភ្នំ” ជីវិតនឹងប្ដូរពីគ្រោះ មកជាលាភវិញ
ប្រជាជនខ្មែរតែងមានជឿលើសុបិនដែលទាក់ទងនឹងការធ្វើដំណើរទៅកន្លែងផ្សេងៗ។ នៅក្នុងនោះ សុបិនឃើញភ្នំ គេមានជំនឿថា អាចបង្ហាញពីព្រឹត្តិការណ៍មួយចំនួនដែលនឹងកើតឡើងនាពេលអនាគត ដែលវាមានទាំងទំនាយល្អ និងអាក្រក់ អាស្រ័យលើទិដ្ឋភាពនៃសុបិនដូចខាងក្រោម៖
សុបិនឃើញភ្នំដ៏ស្រស់ស្អាត

ប្រសិនបើសុបិនឃើញទេសភាពមានភ្នំ ទន្លេ ទឹកជ្រោះ ឬសមុទ្រ មករួមគ្នា នោះជាសុបិនល្អ។ អ្នកនឹងមានសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។ ចំពោះការងារ និងហិរញ្ញវត្ថុនឹងរលូនល្អដូចទឹកហូរ គ្រប់យ៉ាងនឹងជោគជ័យក្នុងអ្វីដែលអ្នកបានគិត។ បើកំពុងមានជំងឺស្រាល វានឹងជាសះស្បើយក្នុងអំឡុងពេលនេះ។
សុបិនឃើញភ្នំធំមួយ ឬជួរភ្នំ
បើសុបិនឃើញជួរភ្នំធំលាតសន្ធឹងជាជួរយ៉ាងវែង នោះវាកំពុងបង្ហាញអ្នកអំពីបញ្ហា ឬឧបសគ្គដែលអាចកើតមាននាពេលអនាគត។ អ្វីដែលអ្នកគិតថានឹងធ្វើ អាចនឹងត្រូវបោះបង់ចោល ឬនិយាយម្យ៉ាងទៀតថា បរាជ័យរង់ចាំតោងអ្នកជាប់។ ក្នុងវិស័យការងារអាចមានការផ្លាស់ប្ដូរទីតាំង ដែលធ្វើឱ្យអ្នកកាន់តែនឿយហត់ទ្វេដង។
សុបិនឃើញថ្មភ្នំរលំ ឬរំលើង
ទស្សន៍ទាយថា ការផ្លាស់ប្ដូរទាំងឡាយនៅក្នុងជីវិតពិតមិនថាការងារ ឬផ្ទះសម្បែង នឹងប្ដូរពីគ្រោះ មកជាលាភវិញ។
សុបិនឃើញភ្នំសុទ្ធតែអ័ព្ទពណ៌ស

កំលុងពេលនេះ ការធ្វើដំណើរទៅទីជិតទីឆ្ងាយ នឹងប្រកបដោយលាភសំណាង រួមទាំងការទទួលបានដំណឹងល្អពីសាច់ញាតិ ឬមិត្តភក្តិទៀតផង។
សុបិនឃើញខ្លួនឯងឡើងភ្នំ
វាជាសុបិនល្អ! ព្យាករណ៍ថា អ្នកនឹងផុតទុក្ខផុតភ័យ ហើយទទួលបានមកវិញនូវជោគជ័យ ព្រមទាំងលាភសក្ការៈពីការខំប្រឹងរបស់អ្នក៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្ដិឃើញខ្យល់ព្យុះបោកបក់ផ្ទះ ឬដំបូលដួលរលំ តាមពិតជារឿងល្អសម្រាប់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


