វប្បធម៌ ជំនឿ
សុបិនពាក់ “ចិញ្ចៀនមាស” អ្នកនឹងទទួលបានឱកាសល្អៗ មិននឹកស្មានដល់
«ចិញ្ចៀនមាស» ជាវត្ថុមានតម្លៃ និងមានទំនាក់ទំនងជ្រាលជ្រៅនៅក្នុងសុបិនរបស់អ្នកម្ដាយ សឹងតែគ្រប់រូប។ ប្រជាជនយើងតែងជឿថា ស្រ្តីដែលសុបិនបានពាក់ចិញ្ចៀនមាស ទំនងជាទទួលបានដំណឹងល្អពាក់ព័ន្ធនឹងការមានគភ៌។ យ៉ាងណាមិញ សុបិននេះមានការបកស្រាយច្រើនជាងនេះ តាមរូបភាពផ្សេងៗគ្នា ដែលវារួមមាន៖

សុបិនមានអ្នកយកចិញ្ចៀនមាសមកឱ្យ
ទាយថា ស្ត្រីមានផ្ទៃពោះ នឹងមានឱកាសបានកូនស្រីគួរឱ្យស្រឡាញ់។ ប៉ុន្តែប្រសិនបើ មិនមានផ្ទៃពោះ អ្នកអាចនឹងទទួលបានប្រាក់សំណាងពីកន្លែងការងារ ឬបើអ្នកទើបចាប់ផ្តើមការងារថ្មី នឹងមានឱកាសល្អៗពីមេកោយ។
លេខសំណាងគឺ ០, ១, 0៩, ១៩, ១០, ១០៩, ១០៦, ១១៥ ។
សុបិនទទួលបានចិញ្ចៀនមាសមួយវង់
អ្នកមានបំណងយកបុត្រ នឹងមានឱកាសបានពពោះកំលុងពេលនេះ ហើយបើអ្នកនៅលីវវិញ នឹងមានឱកាសបានជួបគូស្រករ ។
លេខសំណាងគឺ ០៩, ១៩, ១០, ១០៩, ១០៦, ១១៥។
សុបិនទទួលបានចិញ្ចៀនមាសចំនួនពីរវង់

ចំពោះអ្នកកំពុងមានគភ៌ស្រាប់ ឬកំពុងព្យាយាមយកបុត្រ អ្នកនឹងមានឱកាសបានកូនភ្លោះ ហើយកូននេះទៀតសោតក៏ជាកូនមាសកូនពេជ្រ នាំមកនូវសំណាងល្អដល់ឪពុកម្ដាយផងដែរ។ ចំណែកអ្នកដែលកំពុងធ្វើការក្រោមបង្គាប់គេ នឹងមានឱកាសទទួលបានលាភធំពីចៅហ្វាយនាយ។
លេខសំណាងគឺ ៧, ៨, ៣៨, ៧៦, ៩២, ២៣៦, ៩៣១។
សុបិនទទួលបានចិញ្ចៀនមាសបីវង់
រាល់ការងារដែលអ្នកបានគិត ឬគ្រោងទុកនឹងសម្រេចសមតាមប្រាថ្នា។ ជាពិសេសអ្នកប្រកបរបររកស៊ីជួញដូរ ក្នុងរយៈពេលនេះអ្នកនឹងជោគជ័យខ្លាំង ការលក់ទិញនានា មានតែពាក្យថាចំណេញ។
លេខសំណាងគឺ ១៣, ១៥, ៣៣, ៤៩, ៩៧។
សុបិនទទួលបានចិញ្ចៀនមាសច្រើនវង់
នៅក្នុងជីវិតគ្រួសារក្ដី ជីវិតផ្ទាល់ខ្លួនក្ដី សុបិននេះទស្សន៍ទាយថា គ្រប់យ៉ាងនឹងគាប់ប្រសើរ គួរជាទីពេញចិត្ត។ មិនតែប៉ុណ្ណោះ អ្នកនឹងទទួលបានសមាជិកថ្មីដូចជា កូនប្រសា ឬសាច់ថ្លៃជាដើម។ ចំណែកទ្រព្យសម្បត្តិវិញ ពុំមានភាពតានតឹងនោះទេ។
លេខសំណាងគឺ ៩៨, ៥៣, ៨៧, ១៣៥, ៨៤៩, ៥៩២៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឃើញពាក់ចិញ្ចៀនក្នុងក្តីសុបិនជាទូទៅមានន័យវិជ្ជមាននិងល្អខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


