វប្បធម៌ ជំនឿ
ភ្លុកតេជះ ឬ អំបោះភ្លុក វត្ថុស័ក្ដិសិទ្ធិដែលបាត់ចេញពីគុនខ្មែរ ប្រដាល់ខ្មែរ
នៅសម័យបុរាណ ខ្មែរយើងជឿលើមន្តអាគម សិល្បិ៍សាស្ត្រជាពន់ប្រមាណ។ បុរសខ្មែរដែលជាប់កំណែនចេញប្រយុទ្ធជាកងទ័ព តែងតែផ្សាភ្ជាប់ខ្លួនទៅនឹងវត្ថុស័ក្តិសិទ្ធិនានា ដូចជា អាវយ័ន្ត កន្សែងយ័ន្ត កន្សែងយ័ន្តជូតក្បាល ភ្លុកតេជះ ឬ កូនសង្កត់ (គ្រឿងប្រដាប់ធ្វើដោយមាស, ប្រាក់ បញ្ចុះមន្តគាថា ដោតនឹងខ្សែសម្រាប់ចងចង្កេះ) ជាដើម ដែលគេជឿថា វត្ថុទាំងនេះអាចការពារខ្លួនពួកគេ ពីគ្រោះអន្តរាយទាំងឡាយ ពិសេសក្នុងចម្បាំងជាមួយខ្មាំងសត្រូវ។

ម្ចាស់ទំព័រវប្បធម៌ “បុរាណាចារ្យ” បានឱ្យ “កម្ពុជាថ្មី” ដឹងថា ភ្លុកតេជះ ជាសំណុំអំបោះពណ៌សដែលគេវេញជាទំហំប្រមាណប៉ុនម្រាមដៃ ប្រវែងជុំក្បាលមនុស្សប្រុស ហើយរួបចុងទាំង២ ចងភ្ជាប់គ្នា ហើយយកសំពត់ស មករុំភ្ជាប់ពីខាងមុខ។ នៅពាក់កណ្ដាលខ្សែសងខាង គេអាចបញ្ចុះជា ព្រះពុទ្ធរូបតូចៗ ជាយ័ន្ត ឬវត្ថុស័ក្តិសិទ្ធិដែលពួកគេគោរពបូជា មកដាក់ភ្ជាប់នឹងខ្សែនោះបាន។ អំបោះភ្លុកនេះហើយគឺជាផ្នែក១ នៃឯកសណ្ឋានប្រដាល់ខ្មែរនាសម័យក្រោយមក។


តាមរយៈឯកសារ ព្រះរាជពិធីទ្វាទសមាស ឯកសណ្ឋានដែលព្រះមហាក្សត្រព្រះរាជទានសម្រាប់អ្នកប្រដាល់មានដូចជា ខោទ្រនាប់ សំពត់ស្លៀក ក្រមាក្រវាត់ចង្កេះ អំបោះស្រាក់ដៃ និង ភ្លុកតេជះ សម្រាប់ពាក់លើក្បាល។ ដោយជាទូទៅគ្រឿងប្រដាប់ព្រះរាជទ្រព្យ គេប្រើប្រាស់ពណ៌ស្វាយ និងពណ៌ក្រហម។ ឯអំបោះភ្លុកវិញ ក៏គេស្រោបជាមួយក្រណាត់ពណ៌ដែរ ដើម្បីកុំឱ្យច្រឡំគ្នា (អំបោះភ្លុក ក្រៅអំពីឈុតព្រះរាជទាន មិនមានស្រោបក្រណាត់ពណ៌ទេ)។

របៀបនៃការស្រាក់អំបោះឆៅលើគល់ម្រាមដៃទាំង ៥ សងខាងរបស់អ្នកប្រដាល់គឺ ស្រាក់ឱ្យក្រាស់ ហើយមានត្រកួញអំបោះឱ្យឡើងរដិបរដុបជាគូទខ្ចៅឱ្យណែន ដើម្បីងាយវាយគួរសត្រូវឱ្យរបួស។ នៅក្នុងព្រះរាជពិធីសំខាន់ៗ គេតែងរៀបចំឱ្យមានកម្មវិធីប្រដាល់ជានិច្ច ព្រះមហាក្សត្រក៏សព្វព្រះរាជហឫទ័យនាំអស់បណ្តានាម៉ឺនមន្ត្រីទតកម្សាន្តផងដែរ។


នៅសម័យក្រោយមក ប្រដាល់បុរាណ បានវិវត្តន៍ខ្លួនទៅជា ប្រដាល់សេរី ទំនៀមទំម្លាប់មួយចំនួន ក៏បាត់បង់ និងមិនបានរក្សាទុកបន្តទៀតទេ។ ការប្រើប្រាស់ ភ្លុកតេជះ ឬ អំបោះភ្លុក របស់ខ្មែរក៏បាត់បង់ទៅតាមកាលវេលា។

នៅប្រទេសថៃសម័យបុរាណ មានការប្រើប្រាស់អំបោះស័ក្តិសិទ្ធិស្រដៀងគ្នានេះដែរ ដែលគេហៅ “មង្គល” និងក្រោយមកមានការវិវត្តរូបរាងជា មង្គលមានទំហំធំហើយវែងទៅក្រោយ ដូចដែលយើងឃើញនាសម័យបច្ចុប្បន្ន ខុសពីសម័យបុរាណដែលប្រើប្រាស់ទំហំតូចដូចខ្មែរយើងដែរ៕



-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


