វប្បធម៌ ជំនឿ
សុបិនឃើញព្រះមហាក្សត្រ ឬមហាក្សត្រី ជីវិតពិតជួបតែសំណាងបរិបូរ
សុបិនឃើញព្រះមហាក្សត្រ ឬមហាក្សត្រី ត្រូវបានគេចាត់ទុកជាសុបិនល្អមួយដែលនាំភាពរីករាយដល់ម្ចាស់ខ្លួន។ តាមជំនឿ ម្ចាស់សុបិននឹងទទួលបានរឿងល្អកើតឡើងក្នុងជីវិតពិត ពេលភ្ញាក់ពីដំណេកមក។

សុបិនឃើញព្រះមហាក្សត្រមិនថានៅទីណា ជាសុបិនល្អដែលនឹងនាំលាភដល់អ្នក ជាពិសេសសំណាងខាងលុយកាក់ពីមនុស្សជុំវិញខ្លួន និងអ្នកមានឋានៈខ្ពង់ខ្ពស់។ បើអ្នកប្រកបអាជីវកម្ម សុបិននេះ មានន័យថា ឱកាសរីកចម្រើននឹងកើតឡើងយ៉ាងគាប់ចិត្ត។
ប្រសិនព្រះមហាក្សត្រយាងមកដល់ផ្ទះ មានន័យថា អ្នកនឹងត្រូវបានតំឡើងឋានៈ រីឯការធ្វើអាជីវកម្ម និងជំនួញ នឹងទទួលបានផលចំណេញយ៉ាងច្រើន មិននឹកស្មានដល់។ បើសុបិនឃើញព្រះមហាក្សត្រមានបន្ទូលជាមួយអ្នក ជីវិតនឹងជោគជ័យតាមបំណងប្រាថ្នា ហើយរឿងអាក្រក់នឹងក្លាយជាល្អ។
ដោយឡែកបើសុបិនឃើញព្រះមហាក្សត្រីវិញ បកស្រាយថា ជីវិតកើតមានសុភមង្គលបរិបូរ រាល់បញ្ហាដែលស្មុគស្មាញ ឬធ្លាប់រាំងស្ទះ មិនថាការងារ ហិរញ្ញវត្ថុ នឹងប្រែទៅជាលាភសំណាងទាំងអស់។ ក្នុងអំឡុងពេលនេះ ធ្វើអ្វីក៏ជោគជ័យ ជាពិសេសនឹងមានឱកាសទទួលបានការឧបត្ថម្ភពីមនុស្សគ្រប់សណ្ឋាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


