សេដ្ឋកិច្ច
ហាងឆេងមាសបន្តរក្សាតម្លៃខ្ពស់ ៤ ៨៧៦ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តរក្សាតម្លៃខ្ពស់ ពោលគឺ ៤៨៧៦ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃច័ន្ទសប្ដាហ៍នេះ ដោយសារអត្រាការប្រាក់ធនាគារកណ្ដាលអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក។

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា តម្លៃហាងឆេងមាសនឹងហក់ឡើងដល់ ៥០០០ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៥ ប្រសិនបើស្ថានភាពពិភពលោកបន្តស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ហាងឆេងមាសមានតម្លៃ ៤ ៨៧៦ ដុល្លារ ក្នុងមួយតម្លឹងដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវបានរំខានដោយអតិផរណា ដោយសារតែនៅខណៈនេះ អត្រាអតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ ដែលធ្វើឱ្យធនាគារកណ្ដាលពិបាកក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

លោក ឡុង សំណាង បន្ថែមថា៖ «កត្តាសំខាន់បំផុតដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើន ឡើងខ្លាំង គឺពាក់ព័ន្ធជាមួយនឹងទំនុកចិត្ត ទាំងវិនិយោគិន និងធនាគារ ដែលគេមើលឃើញថា ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយគ្រាន់តែទប់ក្នុងការ ការពារអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះ»។
ស្ថានភាពគោលនយោបាយដឹកនាំប្រទេសរបស់អាមេរិក កំពុងជួបប្រទះក្នុងការ Lockdown រដ្ឋាភិបាលធ្វើឱ្យស្ថានភាពនៅអាមេរិកកំពុងតែច្របូកច្របល់ហើយប្រាក់ដុល្លារថយចុះ ខណៈស្ថានភាពសង្គ្រាមនៅតែបន្ត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


