ព័ត៌មានអន្ដរជាតិ
ហេតុអ្វីតម្លៃមាសបន្តបំបែកកំណត់ត្រាខ្ពស់បំផុតឥតស្រាកស្រាន្ត?
តម្លៃមាសអន្តរជាតិនៅថ្ងៃចន្ទនេះ បានបន្តកើនឡើងបំបែកកំណត់ត្រាខ្ពស់បំផុតជាង ៤ ០០០ ដុល្លារ/អោន ដែលនេះជាការបង្ហាញឱ្យឃើញកំណើនឥតស្រាកស្រាន្តរបស់មាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៦៧ ដុល្លារ ឬ ១,៧០ ភាគរយ ដោយជួញដូរនៅតម្លៃ ៤ ០៥២ ដុល្លារ/អោន គិតត្រឹមម៉ោង ១១ និង ៣៥ នាទី នៅទីក្រុងហុងកុង។ តម្លៃនេះ ហក់ឡើងរហូតដល់ ៤ ០៥៩ ដុល្លារ/អោន នៅវគ្គមុខ នាព្រឹកចន្ទដដែល។
តម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ១,៥ ភាគរយ ដល់ ៤ ០៥៩ ដុល្លារ/អោន។
រាប់តាំងពីដើមឆ្នាំមក តម្លៃមាសអន្តរជាតិបានកើនឡើងប្រមាណជាង ៥០ ភាគរយ ខណៈបណ្ដាធនាគារធំៗ និងអ្នកជំនាញទីផ្សារបានលើកឡើងថា តម្លៃនេះនឹងបន្តកើនខ្ពស់ទៀត។ ហេតុអ្វីបានជាតម្លៃមាសបន្តកើនឡើងនៅពេលនេះ?
តម្លៃមាសនៅថ្ងៃសប្ដាហ៍មុន និងថ្ងៃចន្ទនេះ បានកើនឡើងដោយកត្តាធំៗជាច្រើន ប៉ុន្តែសំខាន់បំផុតគឺដោយសារតែកំណើននៃភាពតានតឹងជាថ្មីនៃសង្រ្គាមពាណិជ្ជកម្ម និងការរំពឹងទុកខ្លាំងថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ចំពេលសេដ្ឋកិច្ចមិនសូវស្រួលដែលប៉ះពាល់ដល់វិស័យការងារ ដែលអាចធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះបន្ត។
ភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន បានកើនឡើងជាថ្មី ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធ ១០០ បន្ថែមថ្មី លើចិន ដែលទើបនឹងបង្កើនការរឹតត្បឹតការនាំចេញរ៉ែកម្រ កាលពីសប្ដាហ៍មុន។
សង្រ្គាមពាណិជ្ជកម្ម ជាធម្មតា បង្កភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលធ្វើឱ្យតម្រូវការមាសកើនឡើង ហើយមែនទែនទៅ វារួមចំណែកយ៉ាងសំខាន់ដល់កំណើនតម្លៃមាសនៅឆ្នាំនេះ ជាពិសេសក្រោយលោក ត្រាំ ប្រកាសពន្ធខ្ពស់ជាបន្តបន្ទាប់រាប់តាំងពីលោកឡើងកាន់អំណាចនៅខែមករា។
កន្លងមក អ្នកជំនាញបានលើកឡើងថា តម្លៃមាសកើនឡើងដោយសារតែតម្រូវការរឹងមាំពីធនាគារកណ្ដាល ភាពស្រពិលនៃសេដ្ឋកិច្ចសកល ភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ កម្សោយប្រាក់ដុល្លារ និងកំណើនពាណិជ្ជកម្មមាសផ្សេងៗក្រៅតែពីការជួញដូរដុំមាស ជាពិសេសនៅទីផ្សារលោកខាងលិចជាដើម៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


