ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមឈប់ទិញប្រេងឆាពីចិន ក្នុងបរិបទតានតឹងថ្មីនៃសង្រ្គាមពាណិជ្ជកម្ម
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបាននិយាយគំរាមថា រដ្ឋបាលរបស់លោកកំពុងពិចារណា «បញ្ចប់អាជីវកម្មជាមួយចិនលើប្រេងចម្អិនអាហារ (ប្រេងឆា)» ដើម្បីសងសឹកចិន ដែលមិនទិញសណ្ដែកសៀងពីអាមេរិក ក្នុងបរិបទនៃភាពតានតឹងសង្រ្គាមពាណិជ្ជកម្មចុងក្រោយ ដែលផ្ទុះពីដើមឡើយដោយសារពន្ធខ្ពស់របស់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social យ៉ាងដូច្នេះថា ការមិនទិញសណ្ដែកសៀងអាមេរិករបស់ចិន គឺជា «ទង្វើអរិភាពសេដ្ឋកិច្ច» ដែល «បង្កការលំំបាកដល់កសិករដាំសណ្ដែកសៀងរបស់យើង»។
ការបញ្ចប់ការទិញប្រេងឆាចិន និង «មុខទំនិញពាណិជ្ជកម្មផ្សេងទៀត» គឺជាទម្រង់នៃការសងសឹកដែលលោក ត្រាំ បានសង្កត់ធ្ងន់។ លោកសរសេរយ៉ាងដូច្នេះថា៖ «ជាឧទាហរណ៍ យើងអាចផលិតប្រេងឆាដោយខ្លួនឯងបានយ៉ាងស្រួល យើងមិនត្រូវការទិញវាពីចិននោះទេ»។
គួរគូសបញ្ជាក់ថា ចិនគឺជាអតិថិជនកំពូលសម្រាប់សណ្ដែកសៀងអាមេរិករាប់ឆ្នាំមកហើយ ដោយនាំចូលធុញ្ញជាតិប្រភេទនេះពីអាមេរិកប្រមាណ ២៧ លានតោន ឬជិត ១២,៨ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ យ៉ាងណាមិញ ចំពេលជម្លោះពាណិជ្ជកម្មផ្ទុះឡើងកាន់តែខ្លាំងឆ្នាំនេះ ចិនបានឈប់ទិញសណ្ដែកសៀងអាមេរិកតាំងតែពីខែឧសភាមក ដោយងាកទៅរកការផ្គត់ផ្គង់ពីប្រទេសផ្សេងៗ។
ការនាំចេញប្រេងឆាចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ដោយអាមេរិករួមចំណែកទិញប្រមាណ ៤៣ ភាគរយ ឬ ១,២៧ លានតោន។ នេះបើតាមការឱ្យដឹងរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ។

គេមើលឃើញថា ការគំរាមឈប់ទិញប្រេងឆារបស់ចិន គឺជាផ្នែកមួយនៃភាពតានតឹងពាណិជ្ជកម្មចុងក្រោយ ដែលផ្ទុះឡើងកាលពីសប្ដាហ៍មុន ក្រោយ ត្រាំ ប្រកាសពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ដើម្បីជាការឆ្លើយតបទៅនឹងការរឹតត្បឹតរបស់ចិនលើការនាំចេញរ៉ែកម្រ និងបច្ចេកវិទ្យាពាក់ព័ន្ធរ៉ែកម្រ។
ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏ជាប់ពាក់ព័ន្ធនឹងការកំណត់តម្លៃបន្ថែមលើចំណតនាវា ដែលប្រទេសទាំង២ បានដាក់លើគ្នាទៅវិញទៅមកផងដែរ។ ចំណាត់ការនេះ បានចូលជាធរមានកាលពីថ្ងៃទី ១៤ តុលា ម្សិលមិញ។
ទោះបីមានភាពតានតឹងក្ដី ភាគីទាំងសងខាងនៅតែបង្ហាញជំហរសន្ទនាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយមន្រ្តីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា គម្រោងជំនួបរវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូងចុងខែនេះ នៅតែបន្ត។ ក្រសួងពាណិជ្ជកម្មចិនវិញ បាននិយាយកាលពីថ្ងៃអង្គារថា ចិននៅតែ «បើកទ្វារ» សម្រាប់អាមេរិក ដែលសំដៅលើការបើកទ្វារសម្រាប់ការចរចា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


