សេដ្ឋកិច្ច
ហាងឆេងមាសក្នុងស្រុកលក់ចេញជិត ៥ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងវិញទៅរកតម្លៃ ៥០០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារកម្រិតប្រាក់ដុល្លារខ្សោយ នៅចំពេលដែលគេរំពឹងថា ធនាគារកណ្ដាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅដំណាច់ឆ្នាំនេះ។

តម្លៃមាសតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ លក់ចេញ ក្នុងតម្លៃ ៤៩៩៥ ដុល្លារ ក្នុងមួយតម្លឹង និងទិញចូល ៤៩៨០ ដុល្លារ ក្នុងមួយតម្លឹង។
អ្នកស្រី ហ៊ង រីណា អាជីវករផ្សារលក់មាស ផ្សាធំថ្មី បានឱ្យដឹងថា ហាងឆេងមាសបានហក់ឡើងវិញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខណៈអ្នកស្រីបញ្ជាក់ថា មាសឡើងចុះតាមទីផ្សារអន្តរជាតិ។
អ្នកស្រី ច័ន្ទ ណា អាជីវករលក់មាស បានឱ្យដឹងថា៖ «មាសបានកើនឡើងវិញ អត់មានអ្នកទិញទេ ព្រោះមាសវាឡើងថ្លៃពេក មានតែគេយកមកលក់»។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា ព័ត៌មានដែលអាចធ្វើឱ្យតម្លៃមាសធ្លាក់ចុះវិញ គឺអាចពាក់ព័ន្ធនឹងការបើករដ្ឋបាលអាមេរិកឡើងវិញ។ លោកបន្ថែមថា កម្រិតនៃការទិញ-លក់ នៅប៉ែកអឺរ៉ុបបានធ្លាក់ចុះ ដោយសារតែរដូវនេះ ជារដូវវិស្សមកាលដើរលេង។
ទោះជាយ៉ាងណា លោក ឡុង សំណាង បញ្ជាក់ថា ភាគរយខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក អាចនឹងកាត់បន្ថយបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគនោះតម្លៃមាសនឹងបន្តកើនឡើងទៀត៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


