ព័ត៌មានអន្ដរជាតិ
វៀតណាមរងការខាតបង់សេដ្ឋកិច្ច ៣,២ ប៊ីលានដុល្លារ ពីគ្រោះធម្មជាតិឆ្នាំនេះ
២០២៥ ក្លាយជាឆ្នាំនៃគ្រោះធម្មជាតិដ៏មហន្តរាយមួយសម្រាប់ប្រទេសវៀតណាម ដោយសម្លាប់មនុស្សប្រមាណ ៤០៩ នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចរហូតដល់ទៅ ៨៥ ទ្រីលានដុង (៣,២ ប៊ីលានដុល្លារ) រាប់តាំងពីដើមឆ្នាំមក។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអង្គារ។

គ្រោះមហន្តរាយទាំងនេះ បានបណ្តាលឱ្យផ្ទះចំនួន ៣៣៧ ២៩៧ ខ្នង ដួលរលំំ អូសតាមទឹក និងខូចខាត ខណៈដំណាំស្រូវ និងដំណាំផ្សេងៗចំនួន ៥៥៣ ៤១៧ ហិកតា រួមជាចំំការដំំណាំរុក្ខជាតិ ៣៧៦ ៧៩២ ហិកតាផ្សេងទៀត ត្រូវលិចលង់ និងខូចខាត។
ក្នុងវេទិកាមួយស្តីពីការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការព្យាករគ្រោះមហន្តរាយ និងការព្រមានជាមុន ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន កាលពីថ្ងៃអង្គារ លោក Nguyen Ton Quan អនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានរាយការណ៍ថា ការខូចខាតទាំងនោះ បណ្តាលមកពីព្យុះចំនួន ១៤ និងព្យុះត្រូពិកចំនួន ៥ ដែលបានវាយប្រហារពីសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ។
លោក Quan ក៏បានកត់សម្គាល់ផងដែរថា ថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកលើអាងទន្លេចំនួន ១៣ នៅតំបន់ភាគខាងជើង និងកណ្តាល បានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់ក្រុង និងតំបន់ទំនាប រួមទាំងទីក្រុងទេសចរណ៍សំខាន់ៗដូចជា ទីក្រុងហាណូយ ទីក្រុងហ៊ូ ដាណាង និងទីក្រុងញ៉ាត្រាង ជាដើម។
លោកបានព្យាករណ៍ថា នៅចុងឆ្នាំ ២០២៥ នេះ វៀតណាមនៅតែរងហានិភ័យនៃទឹកជំនន់ធំក្នុងតំបន់ភាគកណ្តាល នៅពេលព្យុះកូតុ បក់បោកមកដល់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


