សេដ្ឋកិច្ច
ក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័ត និងកែ សម្រួលស្តង់ដារ ចំនួន ៦០
នៅក្នុងកិច្ចប្រជុំលើកទី៣២ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារជាតិបានសម្រេចអនុម័ត និងកែសម្រួលស្តង់ ដារជាតិសរុប ៦០ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ ៨ រួមមាន៖ សំណង់ គីមី ការគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក ប្រព័ន្ធយានយន្ត គ្រឿងសំអាង ផលិតផលធ្វើពីឈើ និងវាយនភ័ណ្ឌ។

ស្តង់ដារថ្មីដែលត្រូវបានអនុម័ត រួមមានស្តង់ដារអន្តរជាតិ ISO និង IEC ចំនួន ៥០ ស្តង់ដារកម្ពុជាដែលត្រូវបានកែសម្រួលចំនួន ១ និងវិសោធនកម្មស្តង់ដារចំនួន ៩។ ស្តង់ដារទាំងនេះត្រូវបានពិនិត្យពិភាក្សាយ៉ាងម៉ត់ចត់ ក្នុងគណៈកម្មាធិការបច្ចេកទេស មុននឹងដាក់ឆ្លងក្រុមប្រឹក្សាអនុម័ត។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា៖ «ស្តង់ដារទាំងនេះនឹងរួមចំណែកពង្រឹងភាពអនុលោមរបស់កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រមទាំងគាំទ្រដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់»។
លោករដ្ឋមន្រ្តីបានបន្ថែមថាស្តង់ដារទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ សុវត្ថិភាព និងនិរន្តរភាព ហើយនឹងរួមចំណែកពង្រឹងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការអភិវឌ្ឍឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យាចម្រើនថ្មីៗ។

លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាស្តង់ដារជាតិ តំណាងស្ថាប័នបច្ចេកទេស និងឧស្សាហកម្មទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយកាន់តែសកម្ម ដើម្បីពង្រីកការយល់ដឹងអំពីស្តង់ដារដែលបានអនុម័តហើយ នៅក្នុងវិស័យរៀងៗខ្លួន៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


