Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនស្រាវជ្រាវ​វេជ្ជសាស្រ្តអាមេរិក CRL បោះទុនវិនិយោគជាង ៥០០ លានដុល្លារ នៅកម្ពុជា

បានផុស

នៅ

កំពង់ធំ, ថ្ងៃទី១៥ មករា ២០២៦– ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្ត្រអាមេរិក Charles River Laboratories (CRL) បានវិនិយោគជាង ៥០០ លានដុល្លារនៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគផ្ទាល់ពីបរទេសធំជាងគេមួយរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនោះត្រូវបានធ្វើឡើងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិក។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា គម្រោងវិនិយោគនេះ នឹងបង្កើតការងារថ្មី បង្កើនប្រាក់ចំណូល បណ្តុះបណ្តាលជំនាញ និងពង្រឹងសេដ្ឋកិច្ចជនបទ។ លោកបានបន្ថែមទៀតថា វិនិយោគនេះនឹងជួយ កម្ពុជាក្លាយជាផ្នែកសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ជីវវិទ្យា និងសុខាភិបាលអន្តរជាតិ។

លោកស្រី Shannon M. Parisotto អគ្គនាយកប្រតិបត្តិជាន់ខ្ពស់របស់ CRL បានថ្លែងថា “វិនិយោគនេះមិនមែនត្រឹមតែជាទុនប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយុទ្ធសាស្ត្ររយៈពេលវែងជាមួយកម្ពុជា ដែលផ្អែកលើទំនុកចិត្ត និងអត្ថប្រយោជន៍រួម។”

CRL ដែលមានប្រតិបត្តិការនៅជាង ២០ ប្រទេស និងមានបុគ្គលិកជិត ២០,០០០ នាក់ បានបញ្ជាក់ថា ក្រុមហ៊ុនបានគាំទ្រការអភិវឌ្ឍឪសថថ្មីប្រហែល ៩០ ភាគរយ ដែលទទួលស្គាល់ដោយ FDA ក្នុងឆ្នាំ ២០២៥។

ក្រុមហ៊ុនបានសន្យាថា នឹងរក្សាបុគ្គលិកកម្ពុជា ២០០ នាក់ បង្កើនប្រាក់ខែ បន្ថែមកម្លាំងពលកម្ម និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ CRL ក៏បានប្រកាសថា នឹងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកសមត្ថភាពចិញ្ចឹម ការតំឡើងប្រព័ន្ធត្រួតពិនិត្យឌីជីថល និងការកែលម្អបរិស្ថាន។

ក្រៅពីបេសកកម្មវិទ្យាសាស្ត្រ CRL ក៏បានប្រកាសថា នឹងផ្តល់ថវិកាសម្រាប់ការគាំទ្រសង្គម ប្រចាំឆ្នាំចំនួន ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍយុវជន។ គម្រោងដំបូងក្នុងឆ្នាំ ២០២៦ គឺសាងសង់សាលាថ្មីមួយសម្រាប់សហគមន៍ក្នុងតំបន់។

«ក្រោមការដឹកនាំរបស់ CRL កម្ពុជា នឹងក្លាយជាផ្នែកសំខាន់ និងទុកចិត្តបានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។នេះគឺជាការចាប់ផ្តើមនៃដំណើរថ្មី ដែលផ្អែកលើទំនុកចិត្ត ការអភិវឌ្ឍ និងភាពជាដៃគូរយៈពេលវែង។»នេះបើយោងតាមការលើកឡើងរបស់លោកស្រី Parisotto ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម