សេដ្ឋកិច្ច
មុខរបរលក់លៀសហាល ដ្បិតហាលក្ដៅបន្តិច តែអាចរកចំណូលបានជិត ១០ ម៉ឺនរៀល
បច្ចុប្បន្នគេសង្កេតឃើញថា មុខរបរលក់លៀសហាល ហាក់កំពុងពេញនិយមខ្លាំង ខណៈដែលនៅតាមបណ្ដាផ្លូវស្ទើរគ្រប់ទិសទីក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ មិនថាទីកន្លែងណាក៏មានអាជីវករជាអ្នកលក់លៀសតាមរទេះរុញ ពិសេសនៅតាមបរិវេណមុខផ្សារជាដើម។

អ្នកស្រី កែវ ស្រីណាង អាយុ៤៥ឆ្នាំ ជាអាជីវករលក់លៀសហាលតាមរទេះ ស្ថិតនៅមុខផ្សារអូរឬស្សី រាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី ថា របរលក់លៀសហាលនេះ អ្នកស្រីបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ។


អ្នកស្រីណាង បន្តថា មុខរបរលក់លៀសហាលនេះ វាមិនងាយស្រួលនោះទេ ពេលខ្លះត្រូវហាលក្ដៅ និងពេលខ្លះក៏ត្រូវទឹកភ្លៀងរហូតដល់ខាតបង់ក៏មាន។ យ៉ាងណាមិញ អ្នកស្រី ណាង អះអាងថា ក្នុង១ថ្ងៃ អ្នកស្រី អាចរកចំណូលបានចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល និងពេលខ្លះក៏អាចបានដល់ ១០ម៉ឺលរៀល អាស្រ័យទៅលើការលក់ជាក់ស្ដែង។
ចំពោះតម្លៃលៀសហាលវិញ កន្លែងលក់របស់អាជីវករដែលមានស្រុកកំណើតនៅឯខេត្តស្វាយរៀងរូបនេះ គឺមានចាប់ពីតម្លៃ ៥ពាន់រៀល រហូតដល់ ១ម៉ឺនរៀល ក្នុង១កំប៉ុង ពោលគឺអាស្រ័យទៅលើប្រភេទលៀស តូច ឬធំ ផងដែរ។

ក្រៅពីរបរលក់លៀសហាលនេះ អ្នកស្រី កែវ ស្រីណាង ក៏បានបន្ថែមនូវរបរថ្មីមួយទៀត គឺងាវហាលអំបិលម្ទេស ដោយលក់ក្នុងតម្លៃ ១ម៉ឺនរៀល ក្នុង១កំប៉ុង ខណៈងាវស្រស់ទិញពីផ្សារមានតម្លៃ ២ម៉ឺនរៀល ក្នុង១គីឡូក្រាម។
ដ្បិតតែអាចរកប្រាក់ចំណូលបានគួរសម ប៉ុន្តែអ្នកស្រី កែវ ស្រីណាង បានឱ្យដឹងថា អ្នកស្រីក៏នឹងត្រូវចំណាយលើថ្លៃផ្ទះជួល និងការសិក្សារបស់កូនៗ ហេតុនេះទើបអ្នកស្រីបន្តរបរនេះ និងគួបផ្សំជាមួយស្វាមីដែលមានមុខរបរជាអ្នករត់កង់បី ដើម្បីធ្វើយ៉ាងណាអាចផ្គត់ផ្គង់លើការចំណាយក្នុងគ្រួសារទាំងមូលបានរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទ ៖ សួស សិត
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


