សេដ្ឋកិច្ច
តម្លៃមាសបន្តកើនឡើងខ្ពស់ ៦២៥៥ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ ៦២៥៥ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បន្ទាប់ពីបានធ្លាក់ចុះក្រោម ៦ ០០០ ដុល្លារ ក្នុងមួយតម្លឹងកាលពីសប្ដាហ៍មុន។

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា មូលហេតុដែលធ្វើឱ្យតម្លៃហាងឆេងមាសបានកើនឡើង ដោយសារតែវិបត្តិសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ និងការប្រឈមមុខនៃសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានលើកឡើងថា កំណើននៃការទិញលើតម្លៃហាងឆេងមាសពីបណ្ដាវិនិយោគិនធំៗនៅលើពិភពលោកបានធ្វើឱ្យតម្លៃមាសកើនឡើង ខណៈកំណើននៃការប្ដូរប្រាក់ដុល្លារ នៅក្នុងរូបិយបណ្ណអឺរ៉ូប ហើយនិងប្រាក់យ៉េនបានធ្លាក់ចុះខ្លាំងក៏ជាកត្តាធ្វើឱ្យមាសកើនឡើង។

និន្នាការតម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ ៧០០០ ដុល្លារ ក្នុងមួយតម្លឹងត្រឹមពាក់កណ្ដាលឆមាសទី១ ឆ្នាំ ២០២៦។ ប៉ុន្តែមុននឹងមានការកើនឡើង ហាងឆេងមាសអាចនឹងមានការធ្លាក់ចុះវិញនៅអំឡុងឆមាសទី១ ឆ្នាំ ២០២៦ នេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


