ព័ត៌មានអន្ដរជាតិ
អាមេរិកបង្ហាញចេតនាចង់ដកទណ្ឌកម្មលើប្រេងរុស្ស៊ីបន្ថែមទៀត ចំពេលមានជម្លោះមជ្ឈិមបូព៌ា
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានឱ្យដឹងកាលពីថ្ងៃសុក្រ (៦ មីនា) ថា សហរដ្ឋអាមេរិកអាចដកទណ្ឌកម្មចេញពីប្រេងរុស្ស៊ីបន្ថែមទៀត ចំពេលដែលទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងភាពចលាចលដោយសារតែជម្លោះអ៊ីស្រាអែល-អាមេរិក ជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងរបស់លោក បេសិនថ៍ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកបានចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្នឱ្យប្រទេសឥណ្ឌា អាចនាំចូលប្រេងពីរុស្ស៊ីដែលជាប់គាំងលើសមុទ្រ រយៈពេល ៣០ ថ្ងៃ។
លោក បេសិនថ៍ បានប្រាប់កម្មវិធី «Kudlow» របស់បណ្ដាញព័ត៌មាន Fox Business ថា៖ «យើងអាចដកទណ្ឌកម្មប្រេងរុស្ស៊ីផ្សេងទៀតចេញ»។
លោកបានបន្ថែមថា៖ «មានប្រេងឆៅរាប់រយលានបារ៉ែលដែលរងទណ្ឌកម្មហើយជាប់គាំងនៅលើទឹក(សមុទ្រ) ហើយតាមពិតទៅ ដោយការដកទណ្ឌកម្មទាំងនោះ ក្រសួងរតនាគារអាចបង្កើតការផ្គត់ផ្គង់ ហើយយើងកំពុងពិនិត្យមើលរឿងនោះ»។
គួរគូសបញ្ជាក់ថា ជម្លោះមជ្ឈិមបូព៌ា ដែលបង្កការរាំងស្ទះដល់ច្រកដឹកជញ្ជូនប្រេងសំខាន់ ហ័រមូហ្ស (Hormuz) បានធ្វើឱ្យការផ្គត់ផ្កង់ប្រេងសកលមានភាពតានតឹង និងធ្វើឱ្យតម្លៃប្រេងអន្តរជាតិសំខាន់ៗ ហក់ឡើងដល់ ៩០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរថ្ងៃសុក្រ។
ក្នុងពេលដំណាលគ្នានោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានបារម្ភពីការហក់ឡើងនៃតម្លៃប្រេងនៅអាមេរិក ដែលស្របតាមនិន្នាការសកលនោះទេ ហើយប្រតិបត្តិការយោធាជាអាទិភាពរបស់លោក។ យ៉ាងណាមិញ មន្រ្តីរដ្ឋបាលរបស់លោក បានប្រាប់សារព័ត៌មានអាមេរិក ថាខ្លួនកំពុងខ្នះខ្នែងដោះស្រាយបញ្ហាផ្គត់ផ្គង់ដែលធ្វើឱ្យប្រេងឡើងថ្លៃ។
ពេលប្រកាសពីការលើកលែងសម្រាប់ឥណ្ឌានៅថ្ងៃព្រហស្បតិ៍ លោក បេសិនថ៍ បានថ្លែងថា វិធានការរបស់អាមេរិកគឺ «ដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក»
លោកបានបន្តយ៉ាងដូច្នេះថា៖ «វិធានការរយៈពេលខ្លីនេះ នឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំ ដល់រដ្ឋាភិបាលរុស្ស៊ីទេ ព្រោះវាអនុញ្ញាតតែប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រេងដែលជាប់គាំងនៅលើសមុទ្ររួចហើយតែប៉ុណ្ណោះ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


