ព័ត៌មានអន្ដរជាតិ
អាកាសចរណ៍ស៊ីវិលវៀតណាមរាយការណ៍ពីកំណើនថ្លៃសំបុត្រយន្តហោះ ដោយសារជម្លោះមជ្ឈិមបូព៌ា
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាង ៦០% បានដំឡើងថ្លៃ ឬមានគម្រោងដំឡើងថ្លៃសំបុត្រយន្តហោះចាប់ពីពាក់កណ្តាលខែមីនា ដោយសារតែកំណើនតម្លៃប្រេងឥន្ធនៈ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន VNS កាលពីថ្ងៃសៅរ៍ (២១ មីនា)។

CAAV បានឱ្យដឹងថា ខ្លួនកំពុងបន្តតាមដាន និងវាយតម្លៃពីផលប៉ះពាល់នៃភាពតានតឹងនៅមជ្ឈិមបូព៌ាលើវិស័យអាកាសចរណ៍របស់វៀតណាម ខណៈជម្លោះធ្វើឱ្យវៀតណាមប្រឈមមុខនឹងកង្វះខាតប្រេងយន្តហោះ។
ចំពេលដែលតម្លៃប្រេងឥន្ធនៈអាកាសចរណ៍សកលកំពុងកើនឡើងខ្ពស់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានដាក់ចេញនូវគោលនយោបាយគិតប្រាក់បន្ថែមលើប្រេងឥន្ធនៈខ្ពស់ ដើម្បីទូទាត់ថ្លៃដើមប្រតិបត្តិការ និងរក្សាប្រតិបត្តិការឱ្យមានស្ថេរភាព។
ការស្ទង់មតិបន្ទាន់របស់ CAAV កាលពីថ្ងៃសុក្រ លើក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងតំបន់ជិត ៤០ ដែលមានប្រតិបត្តិការជើងហោះហើរទៅវៀតណាម បានបង្ហាញថា ជាង ៦០% បានអនុវត្តការដំឡើងថ្លៃសំបុត្ររួចហើយ ឬគ្រោងកែសម្រួលតម្លៃសំបុត្រយន្តហោះឱ្យស៊ីនឹងការចំណាយ ដោយចាប់ផ្តើមពីពាក់កណ្តាលខែមីនា។
លទ្ធផលនៃការស្ទង់មតិដដែលបង្ហាញថា និន្នាការដំឡើងថ្លៃគ្របដណ្ដប់ទូទាំងទីផ្សារអន្តរជាតិ ទាំងនៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ដែលឆ្លុះបញ្ចាំងពីសម្ពាធថ្លៃដើមកាន់តែខ្លាំងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍នៅអាស៊ីឦសាន រួមទាំងតៃវ៉ាន់ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានបង្កើនតម្លៃចន្លោះពី ៣០០,០០០ ដុង (១១,៥ ដុល្លារអាមេរិក) ដល់ជិត ៣ លានដុង/សំបុត្រ។ ១ លានដុង គឺស្មើនឹង ៣៨-៣៩ ដុល្លារ។
ទន្ទឹមនឹងនេះ អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បានបង្កើនតម្លៃតិចតួច ចាប់ពីប្រហែល ១៣០ ០០០ ដុង ដល់ប្រហែល ១,៦ លានដុង/សំបុត្រ។
សម្រាប់ផ្លូវហោះហើរផ្លូវឆ្ងាយទៅកាន់អឺរ៉ុប និងអាមេរិកខាងជើង ការគិតថ្លៃបន្ថែមជាធម្មតាមានចាប់ពី ១ លានដុង ដល់ជាង ៥ លានដុង/សំបុត្រ ហើយអាចខ្ពស់ជាងនេះសម្រាប់កៅអីថ្នាក់អាជីវកម្ម (Business Class)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


