សេដ្ឋកិច្ច
តម្លៃគ្រឿងសមុទ្រហាក់មិនប្រែប្រួល ទោះបីមិនសូវមានទេសចរមកលម្ហែខេត្តកែប
ខេត្តកំពត៖ ថ្វីត្បិតតំបន់ទេសចរណ៍នានាទូទាំងកែបពុំសូវមានក្រុមភ្ញៀវមកទស្សនា ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចប្រកបអាជីវកម្មរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរ។ នេះបើយោងតាមការលើកឡើងរបស់ ប្រធានមន្ទីរទេសចរណ៍ និង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ទាក់ទិននឹងវិស័យទេសចរណ៍ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងដែរថា ដោយសារតែបញ្ហាកូវីដ-១៩ ហាក់ពុំសូវមានភ្ញៀវមកទស្សនា សម្រាកលម្ហែនៅរមណីយដ្ឋានឆ្នេរកែប ដូចមុនក៏ពិតមែន ប៉ុន្តែបើក្រលេកមើលមុខរបរ និងអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតែមានសកម្មភាពដូចមុនដដែល។
ជាមួយគ្នានេះ លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជា ពិសេសខេត្តកែប កំពុងរងនូវវិបត្តិកូវីដ-១៩ តែការលក់ដូរទំនិញ និងគ្រឿងសមុទ្រ គឺមានហាងឆេងធម្មតា (តម្លៃទូទៅ)។ ប៉ុន្តែមានពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះបន្តិចបន្តួច។

លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា បង្គាស្រស់លេខ១ ១គីឡូក្រាម តម្លៃ ៥០,០០០៛ មឹកស្រស់លេខ១ ១គីឡូក្រាម តម្លៃ ៤៥,០០០៛ ក្តាមសេះលេខ១ តម្លៃចាប់ពី ៦៥,០០០៛ ទៅ ៧០,០០០៛។
ទន្ទឹមគ្នានេះបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ៕
អត្ថបទ៖ សេង ណារិទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


