សេដ្ឋកិច្ច
តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាប មិនធ្លាប់មានក្នុងរយៈពេល៤សប្តាហ៍
កាលពីថ្ងៃពុធ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៤សប្តាហ៍ បន្ទាប់ពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងលើសពីការរំពឹងទុក។
ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ២.៧៣ ដុល្លារឬ ៣,២% មកនៅ ៨១.៩៩ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅម៉ាក US West Texas Intermediate (WTI) បានធ្លាក់ចុះ ៣.០៥ដុល្លារ ឬ ៣,៦% មកនៅ ៨០.៨៦ដុល្លារក្នុងមួយបារ៉ែល។
/cloudfront-us-east-2.images.arcpublishing.com/reuters/UEUPZZIG25KZDPPYEBZDWUAFYA.jpg)
នោះគឺជាការធ្លាក់ចុះភាគរយប្រចាំថ្ងៃដ៏ធំបំផុត សម្រាប់ម៉ាកទាំងពីរចាប់តាំងពីដើមខែសីហាមក និងជាការធ្លាក់ចុះទាបបំផុតសម្រាប់ម៉ាក Brent ចាប់តាំងពីថ្ងៃទី៧ខែតុលា និងសម្រាប់ម៉ាក WTI ចាប់តាំងពីថ្ងៃទី១៣ខែតុលាមក។
ស្តុកប្រេងឆៅប្រចាំសប្តាហ៍ បានកើនឡើងជាង ៣.៣លានបារ៉ែល ច្រើនជាងការរំពឹងទុក ប៉ុន្តែស្តុកប្រេងសាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៧មក។
លោក Phil Flynn អ្នកវិភាគនៅក្រុមហ៊ុន Price Futures Group ក្នុងទីក្រុង Chicago បាននិយាយថា “ទីផ្សារបានស្ថិតនៅក្រោមសម្ពាធរួចទៅហើយ។ យើងធ្លាក់ចុះដោយសារតែការទាញយកប្រាក់ចំណេញពីកិច្ចប្រជុំរបស់សហព័ន្ធ”។
/cloudfront-us-east-2.images.arcpublishing.com/reuters/JG4JIY5RVRK6DMPSYCDLSQ7SEA.jpg)
ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោក COP26 នៅទីក្រុង Glasgow ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្តីបន្ទោសការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន លើការបដិសេធរបស់បណ្តាប្រទេស OPEC ក្នុងការបូមប្រេងឆៅបន្ថែមទៀត។
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមត្រូវបានគេស្គាល់ថា OPEC+ បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញនូវផែនការដើម្បីរក្សាការផ្គត់ផ្គង់ប្រចាំខែឲ្យមានស្ថិរភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


