សេដ្ឋកិច្ច
កម្ពុជាពង្រីកទីផ្សារនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី ១ ថា ប្រទេសកម្ពុជាបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលចូលជាធរមាននាពេលឆាប់ៗខាងមុខ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទស្សននេះនៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១ ក្រោមមូលបទ: «ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី៤”ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយតាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាក្នុងនោះរួមមាន៖
(១) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
(២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
(៣) កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េដែលនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខ
ជារួមការវិវត្តជាវិជ្ជមានទាំងនេះបានកំពុងប្រែក្លាយកម្ពុជាឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់និងមានសក្ដានុពលនៅក្នុងតំបន់ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិនពីគ្រប់មជ្ឈដ្ឋានជាពិសេសពីតំបន់អ៊ឺរ៉ុប។
ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូវស្ថាន ភាពជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះរាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបានក្នុងអត្រាជាង ៨៨% នៃចំនួនប្រជាជនក្នុងប្រទេសសរុប ១៦ លាននាក់។ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំរៀបចំនិងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេស បន្ថែមទៀតតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អប្រព័ន្ធដឹកជញ្ជូនទាំងផ្នែកទន់និងរឹងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មការអភិវឌ្ឍធនធានមនុស្សការ រៀបចំប្រព័ន្ធ-បច្ចេកវិទ្យាព័ត៌មាននិងឌីជីថលនិងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


