សេដ្ឋកិច្ច
តើអ្នកដឹងទេ ១ រូបិ៍ល លុយរុស្ស៊ី ស្មើប៉ុន្មានរៀល លុយខ្មែរ?
ក្រុមហ៊ុនថាមពលរបស់រុស្ស៊ី Gazprom និយាយថា ខ្លួនកំពុងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ដែលជាហេតុបង្កើនភាពតានតឹង រវាងវិមានក្រឹមឡាំង និងអឺរ៉ុប ជុំវិញការផ្គត់ផ្គង់ថាមពលរបស់ខ្លួន និងការរីករាលដាលនៃសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

ការគំរាមកំហែងរបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៧ខែមេសា ក្នុងការកាត់ផ្តាច់ប្រទេសផ្សេងទៀតពីឧស្ម័នរបស់ខ្លួន បានចោទជាបញ្ហាដ៏ធំដល់ទ្វីបអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំងលើរុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័ន។
រុស្ស៊ី បានបញ្ជាក់ម្តងហើយម្តងទៀតថា ក្រុងមូស្គូនឹងលក់ឧស្ម័នទៅឲ្យអឺរ៉ុប លុះត្រាតែពួកគេទូទាត់ជាប្រាក់រូបិ៍ល (Ruble) ដោយមិនទទួលការទូទាត់ជារូបិយប័ណ្ណផ្សេងទៀតឡើយ។

ចុះតើអ្នកដឹងទេថាតើ ១ រូបិ៍លស្មើនឹងប៉ុន្មាន រៀល លុយខ្មែរ?
យោងតាមគេហទំព័រ xe.com បានបង្ហាញថា ១ រូបិ៍លស្មើនឹង ៥៥.១៤ រៀលលុយខ្មែរ (អាចលើសខ្វះគ្នាតិចតួចតាមហាងឆេង)។
បើគិតជាលុយដុល្លារអាមេរិកវិញ ១ រូបិ៍លស្មើនឹង ០.០១ ដុល្លារ (អាចលើសខ្វះគ្នាតិចតួចតាមហាងឆេង)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ XE
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


