សេដ្ឋកិច្ច
សហភាពអឺរ៉ុប ផ្តល់ថវិកា ៥ សែនដុល្លារ ដល់សហគ្រាស ១៧ កែច្នៃផលិតជលផលស្របតាមស្តង់ដារ
សហភាពអឺរ៉ុប បានផ្តល់កញ្ចប់ថវិកាប្រមាណ ៥ សែនដុល្លារ ដល់សហគ្រាស ចំនួន ១៧ ដើម្បីកែច្នៃផលិតជលផលឱ្យស្របតាមស្តង់ដារ ធានាដល់សុវត្ថិភាពចំណីអាហារសម្រាប់អ្នកបរិភោគ និងភាពប្រកួតប្រជែងក្នុងទីផ្សារនាំចេញ។

កញ្ចប់ថវិការួម នៃកម្មវិធីគាំទ្រការវិនិយោគខ្សែច្រវាក់តម្លៃជលផលនេះ ត្រូវបានប្រកាស និងប្រគល់កញ្ចប់ថវិកា នៅថ្ងៃទី៥ ខែកក្កដានេះ មានទឹកប្រាក់ ៥ សែនដុល្លារ នៃកញ្ចប់ថវិកាជាង ៥ លានដុល្លារ ដែលសហភាពអឺរ៉ុបផ្តល់មកឱ្យកម្ពុជា ក្នុងកម្មវិធីគាំទ្រសហគ្រាសកែច្នៃជលផលខ្នាតតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតជលផល។
ថ្លែងក្នុងពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា សហគ្រាសទាំង ១៧ ដែលទទួលបានកញ្ចប់ថវិកាពីសហភាពអឺរ៉ុបក្នុងជំហានទី១នេះ មានដូចជា៖ សហគ្រាសផលិតទឹកត្រី សហគ្រាសកែច្នៃផលនេសាទទឹកសាប និងផលនេសាទសមុទ្រទៅជាងៀត ឬក្រៀម ដោយក្នុងមួយសហគ្រាស ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានតម្លៃចាប់ពី ២,៥ ម៉ឺនដុល្លារ ទៅ ១០ ម៉ឺនដុល្លារ។

លោក ពុំ សុថា អគ្គនាយករដ្ឋបាលជល បានឱ្យដឹងថា គម្រោងនេះមានរយៈពេល ៤ ឆ្នាំ ចាប់ឆ្នាំ ២០១៩ ដល់ ២០២៤ ដែលនឹងអាចរួមចំណែកបង្កើនតម្លៃបន្ថែមលើធនធានជលផលរបស់កម្ពុជាសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ក៏ដូចជាបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អបអរសាទរចំពោះសហគ្រាសទាំង ១៧ ដែលបានបំពេញតាមលក្ខខណ្ឌតម្រូវ ត្រូវទទួលបានកញ្ចប់វិនិយោគពីកម្មវិធី VCIS ក្នុងនោះមានការគាំទ្រផ្នែកឧបករណ៍ សម្ភារៈ និងបច្ចេកទេសបម្រើដល់ដំណើរការផលិតកម្មផលជលផលក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។

លោករដ្ឋមន្ត្រីបានបន្ថែមថា កញ្ចប់វិនិយោគដែលប្រគល់ជូនសហគ្រាសទាំង១៧ មានទឹកប្រាក់ សរុបប្រមាណ ៥ សែនដុល្លារ ដោយមិនរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។
លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង ១៧ នឹងចូលរួមអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ ទាក់ទងបច្ចេកទេសកែច្នៃផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ និងផលិតផល ធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ឈានទៅធ្វើការប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ។ លោកបានស្នើសុំបន្ថែមឱ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផលវារីវប្បកម្មផងដែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សហគ្រាសកែច្នៃផលនេសាទទាំងទឹកសាប និងផលនេសាទសមុទ្រផ្សេងៗទៀត ចូលរួមដាក់ពាក្យស្នើសុំហិរញ្ញវត្ថុ និងបច្ចេកទេសនានាពីគម្រោងនេះ ដើម្បីបង្កើនការសមត្ថភាពលើកកម្ពស់ផលិតកម្មឱ្យស្របតាមស្តង់ដារ ដែលធានាដល់សុវត្ថិភាពដល់អ្នកបរិភោគ និងការប្រកួតប្រជែង។
លោករដ្ឋមន្ត្រីបានបន្ថែមថា សហគ្រាសឯកជនបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។

លោករដ្ឋមន្ត្រីបានបន្តថា ទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហ គ្រាសឯកជនបាន និងកំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ។ល។ ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំ បាច់ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល។ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវគិតគូរជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន