ព័ត៌មានជាតិ
កម្ពុជាបញ្ជូននិស្សិត ២៥០នាក់ទៀតទៅសិក្សាបច្ចេកទេសផ្នែកកសិកម្មថ្មីៗនៅប្រទេសអ៊ីស្រាអែល
កម្ពុជានឹងបញ្ជួននិស្សិតចំនួន ២៥០នាក់បន្ថែមទៀតទៅចុះកម្មសិក្សារៀនសូត្រពីបច្ចេកទេសផ្នែកកសិកម្មថ្មីៗ និងទំនើបនៅប្រទេសអ៊ីស្រាអែល។
និស្សិតទាំង ២៥០នាក់នឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយៈពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ជំនាន់ទី ១៥ ក្នុងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ២១២នាក់ស្រី៣៤នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៣នាក់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ១៣នាក់ សាកលវិទ្យាល័យស្វាយរៀង ៦នាក់ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត បាត់ដំបង ៦នាក់។ ដោយឡែក វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានចំនួន៨៥នាក់ស្រីនារី ៤៣នាក់។

ក្នុងរយៈពេល ១១ខែនិស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។
ចំពោះមុខវិជ្ជាដែលត្រូវការសិក្សារួមមាន៖ ស្តង់ដារកសិកម្មអន្តរជាតិ, សេដ្ឋកិច្ចកសិកម្ម, ការការពារដំណាំ, គម្រោងស្រាវជ្រាវ, អភិរក្សធនធានដី, មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប, បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ, ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម។
ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដំណាំផ្កា ការបណ្តុះផ្សិត។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតត្រៀមចេញទៅកម្មសិក្សានៅប្រទេសអ៊ីស្រាអែលកាលពីរសៀលថ្ងៃទី ១៦ កញ្ញានៅទីស្តីការក្រសួង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានផ្តាំផ្ញើរដល់និស្សិតត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមាន តម្លៃរួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រទេសជាតិត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្មដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធន៍ដែលបានក្រេបជញ្ជក់ពីប្រទេសអ៊ីស្រាអែល ហើយពិតណាស់ក្មួយៗត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីកសាងអនាគតគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល សាកលវិទ្យាល័យ បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ ដើម្បីលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៥ឆ្នាំ មាននិស្សិតចំនួន ១ ៧១៩នាក់ ដែលក្នុងនោះ និស្សិតជំនាន់ទី ១៥ (២០២២-២០២៣) ចំនួន ២៥០ នាក់។
ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាននិស្សិតចំនួន ២០៩៧ នាក់ បានចូលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


