សេដ្ឋកិច្ច
ធានាគារកណ្តាល អាមេរិក បន្តតំឡើងអត្រាការប្រាក់បន្ថែមទៀត
មិនទាន់បញ្ឈប់ឡើយ ធនាគារកណ្តាលអាមេរិក ប្រកាសតំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីរក្សាឲ្យបានស្ថេរភាពនៃអតិផរណាក្នុងប្រទេស ។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell មានប្រសាសន៍ថា លើកនេះ ធនាគារនឹងតំឡើងអត្រាការប្រាក់ពាក់កណ្តាលភាគរយ (០.៥០ ភាគរយ) បន្ថែមទៀត ។

ការបន្តតំឡើងអត្រាការប្រាក់នេះ បីដូចជារំសាយក្តីសង្ឃឹមរបស់វិនិយោគិនជាច្រើនដែលស្រមៃចង់បាន អត្រាការប្រាក់ទាបមកវិញអញ្ចឹង ។
មន្ត្រីធនាគារកណ្តាលអាមេរិក បន្តនិយាយថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណា គឺមិនទាន់ចប់ទេ ប៉ុន្តែវាគ្រាន់តែបានធូរស្រាលបន្តិចប៉ុណ្ណោះ ។
គួរឲ្យដឹងថា អាមេរិក បានបង្កើតគោលនយោបាយដំឡើងអត្រាការប្រាក់ចំនួន ៦ ដងរួចមកហើយក្នុងឆ្នាំនេះ ហើយការតំឡើង ៤ លើកចុងក្រោយ គឺ ៣ ភាគ ៤ នៃភាគរយ ។

លោក Powell បន្តថា យើងត្រូវការភស្តុតាងច្រើនថែមទៀត ដើម្បីផ្តល់ទំនុកចិត្តថា អតិផរណាកំពុងស្ថិតនៅលើគន្លងធ្លាក់ចុះជានិរន្តរភាព ខណៈនៅចុងសប្តាហ៍នេះ អតិផរណាគឺយឺតពីជាង ៩ ភាគរយធ្លាក់ចុះមកនៅ ៧.១ ភាគរយ ។
ជាចុងក្រោយលោក Powell បញ្ជាក់ថា ដោយឡែក ស្ថិរភាពតម្លៃ គឺដើរតួនាទីសំខាន់ជាគ្រឹះនៃសេដ្ឋកិច្ច ហើយដើម្បីកាត់បន្ថយអតិផរណា គឺត្រូវធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនយឺត ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក បង្កើតកងកម្លាំងអវកាសនៅ កូរ៉េខាងត្បូង ដើម្បីតាមដានការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


