ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កើតកងកម្លាំងអវកាសនៅ កូរ៉េខាងត្បូង ដើម្បីតាមដានការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង
យោធាអាមេរិកបានដាក់ដំណើរការអង្គភាពកងកម្លាំងអវកាសនៅកូរ៉េខាងត្បូង ខណៈបេសកកម្មរបស់អង្គភាពនេះ រួមមានការប្រើប្រាស់ផ្កាយរណប ដើម្បីតាមដាន និងស្វែងរកការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។

ពិធីអបអរសាទរការបង្កើតអង្គភាពនេះត្រូវបានប្រារព្ធឡើងនៅឯមូលដ្ឋានអាកាស Osan ភាគខាងត្បូងនៃទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ ដោយមានមនុស្សចូលរួមប្រហែល ១០០ នាក់ ។
លោក Joshua McCullion មន្ត្រីកំពូលនៃកងកម្លាំងអវកាសបាននិយាយថា ការបង្កើតអង្គភាពនៅកូរ៉េខាងត្បូងនេះ គឺជាការដាក់ដំណើរការអង្គភាពកងកម្លាំងអវកាសលើកទី ៣ ហើយនៅខាងក្រៅទឹកដីរបស់អាមេរិក ។

លោក McCullion បញ្ជាក់ទៀតថា អង្គភាពនេះត្រូវតែបញ្ចេញការគំរាមកំហែង និងប្រយុទ្ធ ក្នុងករណីចាំបាច់ណាមួយ ហើយត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ការប្រយុទ្ធជាមួយសត្រូវ ។
ប្រធានកងកម្លាំងអវកាសអាមេរិក ដែលគ្របដណ្តប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករូបនេះ បានប្រាប់អ្នកសារព័ត៌មានថា យោធាអាមេរិកក៏គ្រោងនឹងពង្រីកអង្គភាពអវកាសរបស់ខ្លួននៅទីតាំងផ្សេងបន្ថែមទៀតផងដែរ ។

គួរបញ្ជាក់ថា ការបង្កើតអង្គភាពកម្លាំងអវកាសរបស់អាមេរិកកើតឡើង បន្ទាប់ពីកងទ័ពអាកាសរបស់កូរ៉េខាងត្បូងក៏ទើបតែដំណើរការកងប្រតិបត្តិការអវកាសកាលពីដើមខែនេះផងដែរ ដើម្បីសម្របសម្រួលជាមួយសហរដ្ឋអាមេរិកនៅក្នុងដែនត្រួតពិនិត្យរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


