សេដ្ឋកិច្ច
គ្រឹះស្ថានអង្គរ ទទួលបានចំណូលពីការលក់សំបុត្រជាង ៣លានដុល្លារ ក្នុងខែ កុម្ភៈ
គ្រឹះស្ថានអង្គរ បានលក់សំបុត្រដល់ភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាអង្គរ និងប្រាសាទកោះកេរ បានប្រមាណជាង ៣លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ ក្នុងនោះ មានអ្នកទេសចរប្រមាណជាង ៧ម៉ឺននាក់ ពោលគឺកើនឡើង ៩០០ភាគរយ បើធៀបនឹងឆ្នាំ ២០២២។

កំណើនភ្ញៀវទេសចរអន្តរជាតិ បានចាប់ផ្តើមងើបឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទទួលបានជោគជ័យ និងផ្តល់ភាពអនុគ្រោះជាច្រើនដល់ភ្ញៀវបរទេស។
លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនអាកាសចរបានភ្ជាប់ជើងហោះហើរឡើងវិញអស់ហើយ មានដូចជា សាំងហ្គាពួ ថៃ ជាដើម ដោយចំនួនហោះហើរកើនឡើងខ្ពស់ជាង ២០១៩។ ដោយឡែក ទេសចរពីប្រទេសចិនមានការកើនឡើងសន្សឹមៗ នៅឡើយ។
លោកលើកឡើងដូច្នេះថា «ប្រទេសទាំងអស់ ភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញទាំងអស់ហើយ។ ប៉ុន្តែចំនួនជើងហោះហើរពីប្រទេសចិននៅមានកម្រិត មិនទាន់ដូចកាលពីឆ្នាំ ២០១៩នៅឡើយ។ ពោលគឺពីមុន ៣០ជើង ឥឡូវមានប្រហែល ១០ជើងនៅឡើយ»។
បើតាមអ្នកនាំពាក្យរូបនេះ កាលពីខែ មករា ឆ្នាំ ២០២៣ អ្នកដំណើរមានចំនួន ៤០ ម៉ឺននាក់ ចេញចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្មើនឹង៤០% ធៀបនឹងខែ មករាឆ្នាំ ២០១៩ ដែលមានមានអ្នកដំណើររហូតដល់ ១ លាននាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


