ព័ត៌មានអន្ដរជាតិ
អ្នកជំនាញអន្តរជាតិមើលឃើញថា កំណើនសេដ្ឋកិ្ចចិននឹងក្លាយជាក្បាលរថភ្លើងសំខាន់បំផុតនៅឆ្នាំ ២០២៣
ប្រទេសចិននឹងក្លាយជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចពិភពលោកដ៏សំខាន់បំផុតនៅឆ្នាំ២០២៣។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ តម្លៃបន្ថែមលើឧស្សាហកម្មផលិតឧបករណ៍ និងបច្ចេកវិទ្យាកម្រិតខ្ពស់ របស់ប្រទេសចិនបានកើនឡើងជាមធ្យម ១០.៦ % និង ៧.៩%ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចឌីជីថលបានបន្តវិវឌ្ឍ។ ការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដែលជំរុញការធ្វើនវានុវត្តន៍ មិនត្រឹមតែជំរុញឱ្យមានការផ្លាស់ប្ដូរ និងធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវសហគ្រាស ដែលគ្រប់គ្រងដោយបរទេសតាមរយ:ការធ្វើមូលដ្ឋានីយកម្មផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត El Mundo របស់អេស្ប៉ាញ។

ប្រភពដដែលបន្តថា សេដ្ឋកិច្ចចិនបានបង្ហាញនូវភាពធន់ និងថាមវន្តដែលបង្កើតនូវស្ថានការណ៍ដែលផ្តល់អត្តប្រយោជន៍ទៅវិញទៅមកសម្រាប់ក្រុមហ៊ុនចិន និងបរទេសដើម្បីប្រកួតប្រជែង និងឈានទៅមុខជាមួយគ្នា។ ភាពស្វាហាប់របស់ប្រទេសចិនប្រៀបដូចនឹងទូកប្រណាំងទាំងអស់បានចូលរួមប្រកួត ដោយតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតជុំវិញពិភពលោក បង្កើតបានជាលំហូរសេដ្ឋកិច្ចដ៏ធំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិគ្រប់ទិសទី ដោយបញ្ចូលនូវទំនុកចិត្ត និងកម្លាំងជំរុញកាន់តែច្រើនទៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ។
នៅកិច្ចប្រជុំលើកទី១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ កាលពីពេលថ្មីៗ នៅទីក្រុងប៉េកាំង បានបង្ហាញដល់សហគមន៍អន្តរជាតិនូវទំនុកចិត្ត និងភាពក្លាហានរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ដែលបានចាប់ផ្ដើមក្នុងការកសាងប្រទេស និងស្ដារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ ដើម្បីបង្ហាញឲ្យពិភពលោកឃើញនូវទស្សនវិស័យដ៏អស្ចារ្យនៃការរួមគ្នាជាមួយរបស់ប្រទេសចិនដើម្បីកសាងសន្តិភាព ចែករំលែកការអភិវឌ្ឍ និងឆ្ពោះទៅអនាគតជាមួយគ្នា។
អ្នកសង្កេតការណ៍នៅក្រៅប្រទេសភាគច្រើន បានយល់ឃើញថា អភិបាលកិច្ចសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយស្ថិរភាពរបស់ប្រទេសចិន, ការកំណត់គោលដៅកំណើនសមហេតុផល និងការរំពឹងទុកលើការអភិវឌ្ឍបានផ្តល់នូវទំនុកចិត្តដល់សហគមន៍អន្តរជាតិ ព្រមទាំងនាំយកនូវភាពប្រាកដប្រជាដ៏មានតម្លៃដល់សេដ្ឋកិច្ចពិភពលោកដែលពោរពេញទៅដោយភាពមិនច្បាស់លាស់។
លោក Patrice Talon ប្រធានាធិបតីនៃប្រទេសបេណាំង បានថ្លែងក្នុងបទសម្ភាសន៍មួយថា “ប្រទេសចិនបានបង្កើតនូវគំរូ និងបានបំផុសគំនិតជាច្រើនដល់ប្រទេសនានា” ការជ្រើសរើសផ្លូវឯករាជ្យភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពរបស់ប្រទេសចិន គឺជាការបំផុស និងលើកទឹចិត្តដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ហើយ “គំរូរបស់ចិន” បានបញ្ជាក់ឲ្យ ឃើញថា ប្រទេសនីមួយៗសុទ្ធតែអាចសម្រេចការអភិវឌ្ឍតាមរយ:កិច្ចខិតខំប្រឹងប្រែង។
លោកស្រី Anna Marinbog Uy នាយករងនៃវិទ្យាស្ពាន Asian Century. Philippines Strategic Studies Institute នៅប្រទេសហ្វីលីពីន បានវាយតម្លៃថា អភិបាលកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនមានតម្លៃជាសាកលយ៉ាងសំខាន់ មិនត្រឹមតែធានានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសុខុមាលភាពនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្តដល់ទីផ្សារលើពិភពលោកផងដែរ ក្នុងការរួមចំណែកផ្ដល់នូវមេរៀនអភិវឌ្ឍន៍សំខាន់ៗ។
លោក Ivan Marambio ប្រធានសមាគមអ្នកនាំចេញរបស់ប្រទេសឈីលីបានលើកឡើងថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ វិនិយោគិនបរទេសពិតជាបានឃើញនូវភាពស្មោះត្រង់ និង ការគោរពពាក្យសន្យារបស់ប្រទេសចិនក្នុងការបើកចំហភាពស្មោះស្ម័គ្រដើម្បីឈ្នះៗជាមួយពិភពលោក នាំមកនូវកាលានុវត្តន៍នៃការធ្វើសមាហរណកម្មទីផ្សារពីរទាំងក្នុងប្រទេស និងអន្តរជាតិ។ ការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិននៅក្នុងអភិបាលកិច្ច សេដ្ឋកិច្ចពិភពលោកដើម្បីនាំមកនូវកម្លាំងអភិវឌ្ឍន៍ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


