សេដ្ឋកិច្ច
វៀតណាម នឹងបន្ថយការនាំចេញអង្ករ ដើម្បីផ្ដោតសំខាន់លើគុណភាព
រដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនរហូតដល់ទៅ ៤៤ ភាគរយ ពោលត្រឹមតែ ៤ លានតោនប៉ុណ្ណោះនៅឆ្នាំ ២០៣០ ដើម្បីផ្តោតសំខាន់លើគុណភាព ខណៈកាលពីឆ្នាំមុនមានការនាំចេញដល់ទៅ ៧.១ លានតោន ។

យោងតាមឯកសាររបស់រដ្ឋាភិបាលបានឲ្យដឹងថា ការកាត់បន្ថយរបស់វៀតណាមដែលជាប្រទេសនាំចេញអង្ករធំទី ៣ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ គឺដើម្បីជំរុញការនាំចេញអង្ករដែលមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ។
រដ្ឋាភិបាលបាននិយាយថា វៀតណាមនឹងផ្តោតលើការផលិតអង្ករក្រអូប និងអង្ករដំណើបដែលមានគុណភាពខ្ពស់ ខណៈវៀតណាមក៏កាត់បន្ថយការផលិតគ្រាប់ធញ្ញជាតិ ដែលមានគុណភាពទាបមកត្រឹមតែ ១៥ ភាគរយនៃទិន្នផលសរុបនៅឆ្នាំ ២០២៥ និងដល់ ១០ ភាគរយនៅឆ្នាំ ២០៣០ ។

ទន្ទឹមនោះ ការកាត់បន្ថយនេះ នឹងធ្វើឲ្យប្រាក់ចំណូលដែលបានពីការនាំចេញអង្ករ ធ្លាក់ចុះមកនៅត្រឹមតែ ២.៦២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ពោលធ្លាក់ចុះពី ៣.៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ។
បន្ថែមពីនេះ ក្នុងឯកសារក៏បានបង្ហាញដែរថា ចំណែកនៅឆ្នាំ ២០២៥ ការនាំចេញអង្កររបស់វៀតណាមប្រមាណ ៦០ ភាគរយ នឹងត្រូវបញ្ជូនទៅទីផ្សារអាស៊ី, ២២ ភាគរយទៅអាហ្វ្រិក, ៧ ភាគរយទៅសហរដ្ឋអាមេរិក, ៤ ភាគរយទៅមជ្ឈិមបូព៌ា និង ៣ ភាគរយទៅទីផ្សារអឺរ៉ុប ។

គួរឲ្យដឹងថា សម្រាប់រយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញអង្ករវៀតណាមបានកើនឡើង ៤០.៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនដល់ ២.៩ លានតោន ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Tuoi Tre
ចុចអាន ៖ រលកកម្តៅ វិលមកវាយប្រហារប្រទេសវៀតណាម ជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


