ព័ត៌មានអន្ដរជាតិ
រលកកម្តៅ វិលមកវាយប្រហារប្រទេសវៀតណាម ជាថ្មី
រលកកម្តៅ បានវិលត្រលប់មកភាគខាងជើង និងកណ្តាលប្រទេសវៀតណាមសាជាថ្មី ចាប់ពីថ្ងៃចន្ទទី២៩ខែឧសភាទៅ ដោយសីតុណ្ហភាពនឹងឡើងដល់៣៨អង្សាសេ។

កាលពីសប្តាហ៍មុន តំបន់ភាគខាងជើងប្រទេសវៀតណាម ហាក់បានធូរស្រាលបន្តិចពីអាកាសធាតុក្តៅ ដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់ ដែលនាំមកនូវភ្លៀងធ្លាក់។ ប៉ុន្តែចាប់ពីថ្ងៃចន្ទទៅ ព្រោះតែការកើនឡើងនៃតំបន់សម្ពាធទាបពីភាគខាងលិច, កម្តៅនឹងវិលត្រលប់មកខេត្ត Lai Chau, Dien Bien, Son La, Hoa Binh និងតំបន់មួយចំនួននៅភាគឦសាន រួមទាំងទីក្រុងហាណូយផងដែរ។
បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ ការព្យាករណ៍ធនធានឧតុនិយម, សីតុណ្ហភាពនឹងឡើងដល់ ៣៥ទៅ៣៧ អង្សាសេ។ មជ្ឈមណ្ឌលនេះបានឲ្យដឹងថា កម្តៅ នឹងបន្តរហូតដល់ចុងសប្តាហ៍ ហើយបើតាមការព្យាករ, ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃដែលក្តៅខ្លាំងបំផុត។

ទន្ទឹមនោះ សេវាកម្មព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather បានឲ្យដឹងថា សីតុណ្ហភាពទីក្រុងហាណូយ នឹងមានកម្រិតពី ២៧ទៅ៣៦ អង្សាសេនៅថ្ងៃចន្ទនិងថ្ងៃអង្គារ មុនពេលកើនឡើងដល់កម្រិតអតិបរមា៣៧អង្សាសេ ចាប់ពីថ្ងៃពុធទៅ។
តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក៏នឹងកាន់តែក្តៅផងដែរចាប់ពីថ្ងៃចន្ទ ដោយសីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃគឺ ៣៥ទៅ៣៨អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


