សេដ្ឋកិច្ច
រដ្ឋមន្ត្រីរតនាគារ អាមេរិក ថា ស្ថាប័នចំនួន ២ មានសារៈសំខាន់ធ្វើឲ្យមានតុល្យភាពសេដ្ឋកិច្ចជាមួយ ចិន
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីពេលថ្មីៗនេះថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដូចជា ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យមានតុល្យភាពសេដ្ឋកិច្ចជាមួយប្រទេសចិន ។

លោកស្រី Yellen បានលើកឡើង អំឡុងពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការហិរញ្ញវត្ថុថា ស្ថាប័នទាំងនេះឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិក ។ ជំនួយពី IFIs ភ្ជាប់មកជាមួយនូវតម្រូវការដ៏រឹងមាំសម្រាប់អភិបាលកិច្ច គណនេយ្យភាព និងនិរន្តរភាពបំណុល ។ វាបម្រើជាបន្ទុកដ៏សំខាន់ចំពោះការផ្តល់ប្រាក់កម្ចីមិនតម្លាភាព និងគ្មាននិរន្តរភាពពីប្រទេសផ្សេងដូចជា ចិនជាដើម ។
ប៉ុន្មានឆ្នាំកន្លងមកនេះ សារៈសំខាន់នៃស្ថាប័នទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់ឧបករណ៍គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយបរទេសដ៏ទូលំទូលាយរបស់អាមេរិក ។ ទន្ទឹមនោះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏បានជំរុញផលប្រយោជន៍ជាតិអាមេរិកផងដែរ ជាពិសេសជំរុញសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែមានភាពធន់ជាងមុន ។

លោកស្រី Yellen បានកត់សម្គាល់ថា IMF បានអនុម័តកម្មវិធីសេដ្ឋកិច្ច ១៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅដើមឆ្នាំនេះ ដែលនឹងជួយដល់តម្រូវការហិរញ្ញវត្ថុភ្លាមៗរបស់ប្រទេសនេះ។ មិនតែប៉ុណ្ណោះ ធនាគារពិភពលោកក៏មានបំណងបន្ថែម ៥០ ពាន់លានដុល្លារក្នុងកញ្ចប់ផ្តល់ប្រាក់កម្ចីបន្ថែមក្នុងទសវត្សរ៍ក្រោយផងដែរ ។
ជាចុងក្រោយប្រធានរតនាគាររូបនេះបញ្ជាក់ថា IFIs ផ្តល់ធនធានដើម្បីដោះស្រាយបញ្ហាប្រឈមដែលពិភពលោកកំពុងជួប ដូចជា ការយកឈ្នះលើការលំបាកផ្នែកសេដ្ឋកិច្ច និងការលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន ៖ ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាម កើបចំណូលពីការនាំចេញទុរេនជាង ៥០០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


