សេដ្ឋកិច្ច
វៀតណាម សម្លឹងការនាំចេញអង្ករ ៨ លានតោននៅឆ្នាំនេះ
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា វៀតណាមអាចនាំចេញអង្ករបានច្រើនបំផុត ៨ លានតោននៅឆ្នាំនេះ ពោលកើនឡើង ១២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយនៅតែធានាបាននូវតម្រូវការក្នុងស្រុក ។

វៀតណាម អាចផលិតអង្ករបានបរិមាណជាង ២៨ លានតោនក្នុងមួយឆ្នាំ ខណៈក្រសួងកសិកម្មធានាថា អង្ករប្រហែល ២០ លានតោនគួរតែគ្រប់គ្រាន់ដើម្បីធានាសន្តិសុខស្បៀងជាតិ ។
ថ្វីត្បិតតែវៀតណាមជាអ្នកនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីឥណ្ឌាក៏ដោយ ក៏ប្រទេសនេះនៅតែនាំចូលពីឥណ្ឌាផងដែរ ប៉ុន្តែក្រសួងបញ្ជាក់ថា ភាគច្រើនដើម្បីផលិតចំណីសត្វប៉ុណ្ណោះ ។

បច្ចុប្បន្ន អង្ករវៀតណាមបានឡើងតម្លៃដល់ ៦៦០ ដុល្លារក្នុងមួយតោន ខណៈដែលទីផ្សារជាច្រើនដូចជាប្រទេសចិន ហ្វីលីពីន និងឥណ្ឌូណេស៊ី បាននិងកំពុងបង្កើនការទិញពីវៀតណាម ។
សូមបញ្ជាក់ វៀតណាមបាននាំចេញអង្ករ ៤.៨៣ លានតោនក្នុងរយៈពេល ៧ ខែដំបូង និងបានកត់ត្រាប្រាក់ចំណូលជិត ២.៦ ពាន់លានដុល្លារ ខណៈសហភាពអឺរ៉ុបបានទិញអង្ករពីវៀតណាមចំនួន ២៨ ភាគរយបន្ថែមទៀត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


