សេដ្ឋកិច្ច
កោះបាលី នឹងយកពន្ធពីទេសចរបរទេសក្នុងម្នាក់ ១០ ដុល្លារនៅឆ្នាំក្រោយ
អជ្ញាធរកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី នឹងផ្តើមយកពន្ធពីទេសចរបរទេសក្នុងម្នាក់ ១០ដុល្លារ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ខណៈការយកពន្ធនេះ ដើម្បីការពារធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដែលមាននៅលើកោះ ។
អភិបាលកោះបាលីនិយាយថា ប្រាក់នេះនឹងត្រូវប្រើប្រាស់សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញទេសចរណ៍នាពេលអនាគត ។

បច្ចុប្បន្ន ចំនួនភ្ញៀវបរទេសមកកាន់កោះនេះ កំពុងតែងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ខណៈមានទេសចរជាង ២ លាននាក់បានទៅកម្សាន្តនៅឆមាសទីមួយនៃឆ្នាំនេះ ។
តាមរយៈពន្ធថ្មីនេះដែរ ឥណ្ឌូណេស៊ីបញ្ជាក់ថា នឹងមិនរំខានដល់ការទាក់ទាញទេសចរបរទេសឡើយ ដោយសារជនបរទេសបានធ្វើការដើម្បីបរិស្ថាន និងទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់កោះបាលីកាលពីពេលកន្លងមករួចហើយ ។

គួរបញ្ជាក់ថា កោះបាលី គឺជាតំបន់ដ៏ពិសិដ្ឋមួយរបស់ប្រជាជនឥណ្ឌូណេស៊ី ហើយរដ្ឋាភិបាលក្នុងតំបន់ក៏បានចេញច្បាប់ឲ្យប្រជាពលរដ្ឋយល់ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើសម្រាប់អ្នកទេសចរផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃក្នុងតំបន់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


