ព័ត៌មានជាតិ
កុំឲ្យកើតឡើងដដែលដូចឆ្នាំមុនខេត្តកែបបង្កើតក្រុមល្បាត រឿងយកថ្លៃកន្ទេលពីភ្ញៀវទេសចរ
ក្រោយពីមានការរិះគន់ពីសំណាក់ភ្ញៀវទេសចរមួយចំនួនទាក់ទងនឹងការយកលុយថ្លៃកន្ទេលពីសំណាក់ជនឆ្លៀតឱកាសនៅតាមឆ្នេរកែបនាពេលកន្លងមក អាជ្ញាធរខេត្តបានអះអាងប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចយកកន្ទេលមកក្រាលលេងកម្សាន្តនៅតាមឆ្នេរកែប ដោយមិនមានការបង់ប្រាក់នោះទេ ក្នុងករណីដែលពួកគេមានកន្ទេលផ្ទាល់ខ្លួន។
អាជ្ញាធរបានដាក់ក្រុមការងារល្បាតនៅតាមឆ្នេរកែប ដើម្បីពិនិត្យមើលក្រែងមានជនខិលខូចយកលុយថ្លៃក្រាលកន្ទេលពីភ្ញៀវទេសចរ នៅពេលពួកគេមានកន្ទេលផ្ទាល់ខ្លួន។ បញ្ហានេះបានកើតឡើងជាញឹកញាប់ ជាពិសេសខណៈមានពិធីបុណ្យធំៗដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ឫបុណ្យអុំទូកជាដើម។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបមានប្រសាសន៍ថា៖ «អាជ្ញាធរខេត្តមានវិធានការតឹងរឹងជាងមុនក្នុងការគ្រប់គ្រងការយកថ្លៃក្រាលកន្ទេលពីភ្ញៀវទេសចរនៅតាមឆ្នេរកែប ជាមួយនឹងការដាក់ក្រុមការងារល្បាតដើម្បីត្រួតពិនិត្យមើលបញ្ហានេះ។ ប្រសិនបើអាជ្ញាធររកឃើញមានជនខិលខូច យកលុយថ្លៃក្រាលកន្ទេលពីភ្ញៀវ ពួកគេអាចរាយការទៅកាន់ក្រុមការងារល្បាតដែលមានវត្តមាននៅទីនោះ»។
លោកបានបន្តថា បច្ចុប្បន្នខេត្តអាចគ្រប់គ្រងបញ្ហានេះបានទាំងស្រុង។ អាជ្ញាធរប្ដេជ្ញាចិត្តថានឹងមិនឱ្យមានបញ្ហាយកថ្លៃកន្ទេលនេះកើតមានទៀតទេ។ ប៉ុន្តែអាជីវករលក់ដូរ និងភ្ញៀវអាចព្រមព្រៀង បើមានការជួលក្នុងតម្លៃណាមួយ។

គួរបញ្ជាក់ថា កែបគឺជាខេត្តឆ្នេរសមុទ្រមួយនៅប្រទេសកម្ពុជា ដែលមានសក្តានុពលផ្នែកទេសចរណ៍ បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត។ ខេត្តនេះមានឆ្នេរសមុទ្រសរុបប្រវែង ២៦.៥០គ.ម មានកោះចំនួន១២ និងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តចំនួន៣៥កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនកុះករជារៀងរាល់ឆ្នាំ។
កាលពីឆ្នាំ២០២០កន្លងទៅនេះ ចំនួនភ្ញៀវទេសចរនៅខេត្តកែបបានធ្លាក់ចុះ២០ភាគរយ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងនៅទូទាំងពិភពលោក។

យោងតាមលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ចំនួនភ្ញៀវទេសចរនៅខេត្តកែបបានធ្លាក់ចុះ ២០,១១ ភាគរយពីចំនួន១,៧៤៧,៦២២នាក់នៅឆ្នាំ២០១៩ មកនៅត្រឹមចំនួន១,៣៩៦,១២៥នាក់នៅឆ្នាំ២០២០។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


